ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ​បង្ហាញ​មុខមាត់​ថ្មី ទទួល​ជើង​ហោះហើរ​កាន់​តែ​ច្រើន

បន្ទាប់​ពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ឡើង​វិញ​នៅ​ឆ្នាំ ២០១១ ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ចំនួន ៤ បាន​ធ្វើការ​ហោះហើរ​ឆ្លងកាត់​ប្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ។

 

ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ​បង្ហាញ​មុខមាត់​ថ្មី ទទួល​ជើង​ហោះហើរ​កាន់​តែ​ច្រើន

 

ក្រុមហ៊ុន​ទាំង​នោះ​មាន Sky Angkor, Bayon Airline, Cambodia Angkor Air និង​ក្រុមហ៊ុន​អាកាសចរ​របស់​ប្រទេស​ចិន Tianjin Airline ដែល​បាន​ធ្វើការ​ហោះហើរ​ជា​ប្រចាំ​មក​កាន់​ប្រលាន​ធំ​បំផុត​នៅ​ខេត្ត​ឆ្នេរ​សមុទ្រ​មួយ​នេះ។

 

មន្ត្រី​បុគ្គលិក​ជាន់ខ្ពស់​មួយ​រូប​ប្រចាំ​នៅ​ប្រ​លាន​យន្តហោះ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា នៅ​ចុង​ឆ្នាំ​២០១៦ ក្រុមហ៊ុន​អាកាសចរ Air Asia ​នឹង​ធ្វើការ​ត​ភ្ជាប់​ការ​ហោះ​ហើរ​មក​ខេត្ត​​​សេដ្ឋកិច្ច​តំបន់​ឆ្នេរ​នេះ​។ ចំណែក​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ចំនួន ក៏​នឹង​បង្កើន​ជើង​ហោះហើរ​បន្ថែម​មក​កាន់​ប្រលាន​យន្តហោះ​​នេះ​ផង​ដែរ។

 

ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ​បង្ហាញ​មុខមាត់​ថ្មី ទទួល​ជើង​ហោះហើរ​កាន់​តែ​ច្រើន

 

ប្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ បាន​បើក​ដំណើរការ​តាំង​ពី​សម័យ​សង្គមរាស្ត្រនិយម ប៉ុន្តែ​បាន​ផ្អាក​ក្នុង​សម័យ​សង្គ្រាម។ ទោះ​បី​​មាន​ការ​បើក​ឲ្យ​ដំណើរការ ប៉ុន្តែ​មិន​មាន​ការ​ហោះហើរ​ជា​ទៀងទាត់​នោះ​ទេ។ ទើប​ដល់​ឆ្នាំ ២០១១ រដ្ឋាភិបាល​កម្ពុជា ដោយ​មាន​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​បារាំង បាន​ធ្វើការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​អាច​ទទួល​ជើង​ហោះ​ហើរ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក។

 

ក្នុង​ឆ្នាំ​២០១៦ កំណើន​ការ​ធ្វើ​ដំណើរ​កាត់​ប្រលាន​យន្តហោះ​ខេត្ត​​​ឆ្នេរ​សមុទ្រ​នេះ​មាន​ការ​កើន​ឡើង​ខ្លាំង ដោយ​ជា​មធ្យម​មាន​ជើង​ហោះហើរ​ប្រហែល ៦០ ក្នុង​មួយ​សប្ដាហ៍​ បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​។

 

ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ​បង្ហាញ​មុខមាត់​ថ្មី ទទួល​ជើង​ហោះហើរ​កាន់​តែ​ច្រើន

 

ខេត្ត​ព្រះសីហនុ​បាន​ក្លាយ​ជា​គោលដៅ​ទេសចរ​ដ៏​ធំ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​មក​កម្សាន្ត​ខេត្ត​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត​បំផុត​ នៃ​ប្រទេស​កម្ពុជា ដែល​ភ្ញៀវ​អាច​ធ្វើ​ដំណើរ​ទាំង​ផ្លូវ​គោក ផ្លូវដែក និង​ផ្លូវ​អាកាស​បាន​យ៉ាង​ងាយ​ស្រួល៕

 

ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ​បង្ហាញ​មុខមាត់​ថ្មី ទទួល​ជើង​ហោះហើរ​កាន់​តែ​ច្រើន

 

ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ​បង្ហាញ​មុខមាត់​ថ្មី ទទួល​ជើង​ហោះហើរ​កាន់​តែ​ច្រើន

 

ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ​បង្ហាញ​មុខមាត់​ថ្មី ទទួល​ជើង​ហោះហើរ​កាន់​តែ​ច្រើន

 

ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ​បង្ហាញ​មុខមាត់​ថ្មី ទទួល​ជើង​ហោះហើរ​កាន់​តែ​ច្រើន

 

ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ​បង្ហាញ​មុខមាត់​ថ្មី ទទួល​ជើង​ហោះហើរ​កាន់​តែ​ច្រើន

 

ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ​បង្ហាញ​មុខមាត់​ថ្មី ទទួល​ជើង​ហោះហើរ​កាន់​តែ​ច្រើន

 

ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ​បង្ហាញ​មុខមាត់​ថ្មី ទទួល​ជើង​ហោះហើរ​កាន់​តែ​ច្រើន

 

អត្ថបទ៖ ប៊ុណ្ណារ៉ា