មុខម្ហូប​សម្រាប់​ស្ត្រី​កូនខ្ចី

មុខម្ហូប​សម្រាប់​ស្ត្រី​កូនខ្ចី

​អ្នក​អាច​ធ្វើ​មុខម្ហូប​មួយ​ប្រភេទ​នេះ​មក​ញ៉ាំ​បាន​ក្រោយពេល​ដែល​សម្រាលកូន​ហើយ នោះ​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​នឹង​មាន​ភាពរឹងមាំ ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​ពុំ​សូវ​មាន​ជំងឺ​ឡើយ​។ ដូចនេះ​តើ​មាន​របៀប​ធ្វើ​បែប​ណា​ទៅ​?

គ្រឿងផ្សំ ៖ ពងមាន់​ចំនួន​មួយ​គ្រាប់ ទឹកដោះគោ​ចំនួន​២៥០​មី​លី​លីត្រ និង​ស្ករ​ចំនួន​២០​ក្រាម​។​
 មុខម្ហូប​សម្រាប់​ស្ត្រី​កូនខ្ចី
​របៀប​ចម្អិន ៖

  1. ​ដំបូង​អ្នក​ត្រូវ​គោះ​ពងមាន់​ក្នុង​ចាន​មួយ រួច​វ៉ៃ​ឲ្យ​ស​ព្វទុក​ប្រើ​។​
  2. ​បន្ទាប់​មក​អ្នក​អាច​យក​ទឹកដោះគោ និង​ស្ករ​ដាំ​ជាមួយគ្នា​ដោយ​ប្រើ​ភ្លើង​តូច​ដាំ​ឲ្យ​ពុះ​។​
  3. ​នៅពេល​ដែល​ទឹកដោះគោ​ជិត​ពុះ ដោយ​ចាប់ផ្តើម​កម្រើក អ្នក​អាច​ចាក់​ពងមាន់​ចូល​។​
  4. ​នៅពេល​ដែល​អ្នក​ចាក់​ពងមាន់ អ្នក​ត្រូវ​ចាក់​បណ្តើរ​ហើយ​កូរ​បណ្តើរ​ដោយ​ដៃ​ថ្នមៗ​។​
  5. ​ចុង​ក្រោយ​ទុក​ដល់​ពងមាន់​ឆ្អិន​ជាការ​ស្រេច​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។