ព្យុះ​ទី​ហ្វុ​ង CHABA វាយប្រហារ​លើ​កូរ៉េ​ខាងត្បូង

យោង​តាម​YONHAP ថា ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ  CHABA បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​លើ​កោះ  JEJU ភាគ​ខាងត្បូង​កូរ៉េ​ខាងត្បូង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ តុលា ។ មនុស្ស​ប្រមាណ​ជា​២៥.០០០​គ្រួសារ​រង​ការ​ដាច់​ភ្លើង​រួច​ទឹកភ្លៀង​មាន​កម្ពស់​ដល់​៥២២,៥​ម​.​ម ធ្លាក់​ក្នុង​តំបន់​ភ្នំ​ទាំងឡាយ​នៃ​កោះ​នោះ ។

អាជ្ញាធរ​អាកាសចរណ៍​និយាយ​ថា ជើង ហោះហើរ​របស់​យន្តហោះ​១៩​ជើង​ភ្ជាប់​រវាង​ឧបទ្វីប​ទៅ​កោះ​JEJU ត្រូវ​កាត់​ផ្តាច់​រួច​ចរាចរណ៍​ផ្លូវអាកាស​នឹង​ផ្អាក រវាង​ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៥ តុលា ។ ទាក់ទិន​នឹង​ចរាចរណ៍​ក្នុង​សមុទ្រ នាវា​ដឹក​អ្នកដំណើរ​៧៧​គ្រឿង​ស្ថិត​នៅ​កំពង់​ផែ​សម្រាប់​ពេល​នេះ​រួច​នាវា​ដឹក​អ្នកដំណើរ រវាង​កោះ JEJU និង​ជប៉ុន​ក៏​ត្រូវ​ផ្អាក​ដែរ ។

អាជ្ញាធរ​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម​ក្នុង​តំបន់ BUSAN ស្ថិត​នៅ​ចុង​ខាងត្បូង​ប្រទេស ។ ទឹកភ្លៀង​កម្ពស់​ប្រមាណ​៦៧​ម​.​ម ធ្លាក់​នា​ពេល​យប់​នៅ HAEUNDAE ជា​សង្កាត់​មួយ​នៃ​ក្រុង BUSAN ។ នៅ​ព្រ​លាន​យន្តហោះ​GIMHAE ភាគ​ខាងលិច BUSAN ជើងហោះហើរ​របស់​យន្តហោះ​៣៦​ជើង​ត្រូវ​ផ្អាក​រហូត​ដល់​ម៉ោង​១៣​ថ្ងៃ​ទី​៥ តុលា ។ បច្ចុប្បន្ន​ព្យុះ​CHABA​កំពុង​បោកបក់​ក្នុង​ល្បឿន​ដល់​៣៩​ម៉ែត្រ​ក្នុង​១​វី​នាទី ហើយ​ស្ថិត​នៅ​កោះ​JEJU ។ ទីភ្នាក់ងារ​ឧតុនិយម​កូរ៉េ​ខាងត្បូង​ព្យាករណ៍​ថា ព្យុះ​នេះ​នឹង​បោកបក់​កាត់​ច្រក​សមុទ្រ​-​កូរ៉េ​-​ជប៉ុន​នា​វេលា​ថ្ងៃត្រង់ ៕