រូបភាព Nadech Kugimiya បង្ហាញ​ទង្វើ​ល្អ មើល​ថែ​ឪពុកចិញ្ចឹម​​វ័យ​៧០​ឆ្នាំ

រូប​ភាព​ជា​ច្រើន​សន្លឹក​បង្ហាញ​ដោយ​គេហទំព័រ sanook ពី​សកម្មភាព​របស់តារា​សម្ដែង​ល្បីថៃ​ Nadech Kugimiya មើល​ថែ​​ឪពុក​​ចិញ្ចឹម​របស់​ខ្លួន Yoshio Kugimiya ដែល​ស្ថិត​ក្នុង​វ័យ​៧០​ឆ្នាំ​រួម​ផ្សំ​នឹង​ជំងឺ​ដើរ​មិន​រួច។

 

រូបភាព Nadech Kugimiya បង្ហាញ​ទង្វើ​ល្អ មើល​ថែ​ឪពុកចិញ្ចឹម​​វ័យ​៧០​ឆ្នាំ

 

ក្នុង​រូប​ភាព​ទាំង​នោះ តារា​វ័យ​២៤​ឆ្នាំ​បាន​គ្រា​ឪពុក​ឲ្យ​អង្គុយ​លើ​កៅអី​អេឡិចត្រូនិក​និង​ពាក់​ស្បែកជើង​ឲ្យ​យ៉ាង​សមរម្យ រហូត​មាន​ការ​សរសើរ​ជា​​បុរស​ពិត​គួរ​ឲ្យ​ស្រឡាញ់។ នេះ​អាច​បញ្ជាក់​ពី​ទឹក​ចិត្ត​កតញ្ញូ​របស់​កូន​មក​លើក​ឪពុក ត្បិត​ពេល​ខ្លះ​រវល់​ជាមួយ​ការងារ​ក៏​ដោយ។ យ៉ាងណាក្ដី នេះ​មិនមែន​ជា​លើក​ដំបូង​ទេ កាល​ពី​​ប៉ុន្មាន​សប្ដាហ៍​មុន Nadech បាន​នាំ​ឪពុក​​រួម​ទាំង​ម្ដាយ​ជិះ​ឡាន​ដំណើរ​កម្សាន្ត​មើល​ទេសភាព ព្រម​ទាំង​ជជែក​លេង​យ៉ាង​សុខដុមរមនា​ថែម​ទៀត​ផង។

 

បើ​តាម​សម្ដី​ម្ដាយ​របស់ Nadech ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​ប្ដី​របស់​គាត់​មាន​​សុខភាព​ខ្សោយ មិន​សូវ​និយាយ​ស្ដី ​និង​ភ្លេច​ភ្លាំង​ច្រើន ប៉ុន្តែ​ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​កូន​ប្រុស ទើប​ធ្វើ​ឲ្យ​គាត់​មាន​ការ​ចងចាំ​ល្អ​ឡើង​វិញ និង​សង្ឃឹម​រស់​នៅ​បាន​យូរ ៕

 

រូបភាព Nadech Kugimiya បង្ហាញ​ទង្វើ​ល្អ មើល​ថែ​ឪពុកចិញ្ចឹម​​វ័យ​៧០​ឆ្នាំ

 

រូបភាព Nadech Kugimiya បង្ហាញ​ទង្វើ​ល្អ មើល​ថែ​ឪពុកចិញ្ចឹម​​វ័យ​៧០​ឆ្នាំ

 

រូបភាព Nadech Kugimiya បង្ហាញ​ទង្វើ​ល្អ មើល​ថែ​ឪពុកចិញ្ចឹម​​វ័យ​៧០​ឆ្នាំ

 

ចុចអាន៖Nadech & Yaya មិន​ប្រកាន់​ខ្លួន ទៅ​ធ្វើ​បុណ្យ​ហើយ​ជួយ​លាង​បង្គន់​វត្ត​ទៀត

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ sanook
​​​​​

​​