​បបរ​ត្រាវ​សម្រាប់​កូន​អាយុ​មួយ​ខួប​

​បបរ​ត្រាវ​សម្រាប់​កូន​អាយុ​មួយ​ខួប​

​នៅពេល​ដែល​កូន​មាន​អាយុ​មួយ​ខួប អ្នក​អាច​ធ្វើ​បបរ​ត្រាវ​នេះ​ឲ្យ​កូន​ញ៉ាំ​បាន នោះ​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​នឹង​មាន​ភាពរឹងមាំ ជា​ហេតុ​ដែល​ធ្វើឲ្យ​កូនពុំ​សូវ​កើត​ជំងឺ​ផ្តាសាយ​ឡើយ ព្រោះ​មេរោគ​មិន​អាច​ជ្រាប​ចូលក្នុង​រាងកាយ​កូន​បាន​។ តើ​មាន​គ្រឿងផ្សំ និង​របៀប​ធ្វើ​បែបណា​ខ្លះ​ទៅ​?

គ្រឿងផ្សំ ៖ បបរស​ចំនួន​មួយ​ចាន​តូច ត្រាវ​ចំនួន​៤០​ក្រាម និង​ពោត​គ្រាប់ៗ​ចំនួន​២០​ក្រាម​។​
 ​បបរ​ត្រាវ​សម្រាប់​កូន​អាយុ​មួយ​ខួប​
​របៀប​ចម្អិន ៖

  1. ​ដំបូង​អ្នក​ត្រូវ​ចិត​សំបក​ត្រាវ​ចេញ រួច​លាង​ទឹក​ឲ្យ​ស្អាត ទើប​ចិត​ជា​ដុំ​តូចៗ​។​
  2. ​បន្ទាប់​មក​អ្នក​អាច​យក​ត្រាវ​នេះ​ទៅ​ដាំ​ដល់​ឆ្អិន​លើកដាក់​ចាន​ដើម្បី​ឲ្យ​ស្ងួត​ទឹក​។​
  3. ​បន្ទាប់មក​ទៀត​អ្នក​អាច​យក​ត្រាវ​នេះ​ទៅ​កិន​ឲ្យ​ម៉ត់​ទុក​ប្រើ​។​
  4. ​ចំណែក​ពោត​វិញ អ្នក​អាច​បេះ​វា​ជា​គ្រាប់ៗ ហើយ​យក​ទៅ​ដាំ​ឲ្យ​ឆ្អិន​ដូចគ្នា​។​
  5. ​ក្រោយពេល​ដែល​ពោត​នោះ​ឆ្អិន អ្នក​អាច​យក​វា​ទៅ​កិន​ដោយ​លាយ​ជាមួយ​ទឹក​បន្តិច ហើយ​ត្រង​យក​កាក​ចេញ​ឲ្យអស់​។​
  6. ​អ្នក​អាច​យក​បបរ​នោះ​ដាក់​ក្នុង​ឆ្អាំង​មួយរួច​ដាំ​ឲ្យ​ពុះ​។​
  7. ​ក្រោយពេល​ដែល​ពុះ​រួច អ្នក​អាច​ចាក់​ត្រាវ​ចូល ដោយ​ដាំ​បណ្តើរ​កូរ​បណ្តើរ​។​
  8. ​ទើប​ចាក់​ពោត​ចូលទៅ​ក្នុង​នោះ ដាំ​ឲ្យ​ពុះ​។​
  9. ​ចុះ​ក្រោយ​ដាំ​ឆ្អិន​ចាក់​ក្នុង​ចាន​ជាការ​ស្រេច​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​បបរ​ត្រាវ​សម្រាប់​កូន​អាយុ​មួយ​ខួប​已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:សុខភាពកុមារ
Tags: