ឈិត សុវណ្ណបញ្ញា ត្រៀមថតរឿងថ្មី ក្រោយការច្រៀងមិនសូវលេចធ្លោ !

6 Videos


ក្រោយពីរឿង«ទេសចរណ៍ឋាននរក» បានចាក់បញ្ចាំងតាមរោងភាពយន្តនានាមកនោះ គេសង្កេតឃើញប្រជាប្រិយភាពរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ឈិត សុវណ្ណបញ្ញា កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មិត្តយុវវ័យ ។ ថ្មីៗនេះមានការបង្ហើបអោយដឹងថា ឈិត សុវណ្ណបញ្ញា ត្រៀមនឹងថតរឿងថ្មីមួយទៀតក្នុងតំណែងជាតួឯកស្រីដូចមុន ។

ឈិត សុវណ្ណបញ្ញា ត្រៀមថតរឿងថ្មី ក្រោយការច្រៀងមិនសូវលេចធ្លោ !

មានការលើកឡើងថា តារាចម្រៀង ឈិត សុវណ្ណបញ្ញា បានហក់ចូលក្នុងការសម្តែងរឿងក្រោយពីអាជីពចម្រៀងរបស់នាងមិនសូវលេចធ្លោ បើប្រៀបធៀបជាមួយមិត្តរួមជំនាន់ ។ ឈិត សុវណ្ណបញ្ញា បានហក់ចូលក្នុងការសម្តែងរឿងជាលើកដំបូងមានចំណងជើងថា«ទេសចរណ៍ឋាននរក» ដែលមានរូបនាងជាតួឯកស្រី រួមជាមួយ លោក អេឡិច ហ្សូរ៉ាជាតួប្រុសដែលទើបធ្វើការចាក់បញ្ចាំងកាលពីប៉ុន្មានថ្ងៃមុន ។ ក្នុងនោះក៏មានការសរសើរថា ទើបសម្តែងជាលើកដំបូងសោះ តែ ឈិត សុវណ្ណបញ្ញា មានសមត្ថភាពនិង ទេពកោសល្យល្អគ្រាន់បើ ។ តែយ៉ាងណា តារាចម្រៀងរូបនេះបានអះអាងថា ឈុតឆាកដើរកាត់ផ្នូរខ្មោចកណ្តាលយប់ ត្រូវបានអ្នកដឹកនាំកាត់ចោលដោយសារនាងខ្លាចមិនហ៊ានថត ។

ឈិត សុវណ្ណបញ្ញា ត្រៀមថតរឿងថ្មី ក្រោយការច្រៀងមិនសូវលេចធ្លោ !

អ្វីដែលកត់សំគាល់នោះ ឈិត សុវណ្ណបញ្ញា បានប្រាប់ថា ការសម្តែងមានលក្ខណៈពិបាកជាងច្រៀង ។ ក្នុងនោះក៏មានការបង្ហើបថា ក្រោយពីរឿងនេះទទួលបានជោគជ័យ ឈិត សុវណ្ណបញ្ញា ត្រៀមថតរឿងថ្មីបន្ថែមទៀត តែពេលនេះសុំលាក់សិន ។

ឈិត សុវណ្ណបញ្ញា ត្រៀមថតរឿងថ្មី ក្រោយការច្រៀងមិនសូវលេចធ្លោ !

ឈិត សុវណ្ណបញ្ញា បាននិយាយក្នុងកម្មវិធី «ស៊ីអារម្មណ៍» នៅទូរទស្សន៍ភីអិនអិនថា សម្រាប់ឈុតឆាកស្នេហា នាងមិនខ្លាចក្នុងការថតទេ សំខាន់កុំអោយហួសហេតុពេក ៕ ចេនី

ឈិត សុវណ្ណបញ្ញា ត្រៀមថតរឿងថ្មី ក្រោយការច្រៀងមិនសូវលេចធ្លោ !ឈិត សុវណ្ណបញ្ញា ត្រៀមថតរឿងថ្មី ក្រោយការច្រៀងមិនសូវលេចធ្លោ !ឈិត សុវណ្ណបញ្ញា ត្រៀមថតរឿងថ្មី ក្រោយការច្រៀងមិនសូវលេចធ្លោ !