គូដណ្ដឹង វ៉ាន់ នីឡា ត្រូវចោរបើកទ្វាររថយន្តយកទូរស័ព្ទដៃ តែសំណាងល្អ … (មានវីដេអូ)

6 Videos


អនាគតស្វាមីតារាកំប្លែងដែលកំពុងមានប្រជាប្រិយភាពប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា វ៉ាន់ នីឡា ដែលត្រូវបានគេស្គាល់ឈ្មោះថា លោក រង្សី ត្រូវចោរជិះម៉ូតូមកបើកទ្វាររថយន្តយកទូរស័ព្ទដៃស្ដែងនឹងភ្នែក ហើយលោកក៏បើករថយន្តដេញតាមចាប់ចោរនោះបានដោយខ្លួនឯងតែម្ដង។

គូដណ្ដឹង វ៉ាន់ នីឡា ត្រូវចោរបើកទ្វាររថយន្តយកទូរស័ព្ទដៃ តែសំណាងល្អ … (មានវីដេអូ)

បើតាមអារម្មណ៍ពិតរបស់គូដណ្ដឹង វ៉ាន់ នីឡា រូបនេះ បានសរសេររៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា «លើកទីមួយដែលចោរជិះម៉ូតូមកបើកទ្វារឡានយកទូរស័ព្ទដៃខ្ញុំ 😡
ហើយក៏ជាលើកទីមួយដែលខ្ញុំបានបើកឡានដេញចាប់ចោរនោះបាន😬
ដោយសារមានការសុំឱ្យលើកលែងទោសពីសំណាក់ឪពុកម្តាយ
បងប្អូនជនម្នាក់នោះ ខ្ញុំក៏សម្រេចចិត្តដោះលែងគាត់ព្រោះជាលើកទីមួយដែលបុគ្គលម្នាក់នោះធ្វើជាចោរបែបនេះ ដោយសារជីវភាពខ្វះខាតពេក សង្ឃឹមថាគាត់នឹងក្លាយខ្លួនជាមនុស្សល្អ»៕ BeBe

គូដណ្ដឹង វ៉ាន់ នីឡា ត្រូវចោរបើកទ្វាររថយន្តយកទូរស័ព្ទដៃ តែសំណាងល្អ … (មានវីដេអូ)គូដណ្ដឹង វ៉ាន់ នីឡា ត្រូវចោរបើកទ្វាររថយន្តយកទូរស័ព្ទដៃ តែសំណាងល្អ … (មានវីដេអូ)គូដណ្ដឹង វ៉ាន់ នីឡា ត្រូវចោរបើកទ្វាររថយន្តយកទូរស័ព្ទដៃ តែសំណាងល្អ … (មានវីដេអូ)