Google​ ​បញ្ចេញ​ផលិតផល​ថ្មី​ជាច្រើន ​តម្រូវ​ចិត្តអ្នក​ស្រឡាញ់​បច្ចេកវិទ្យា

ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិតផល​ដ៏​ធំ​មួយ​ប្រចាំ​ឆ្នាំ​កាល​ពី​រាត្រី​ថ្ងៃ​ ​៤​ ​តុលា​ ​២០១៦​ ​Google​ ​បាន​បញ្ចេញ​ផលិត​ពិសេស​ៗ​ជា​ច្រើន​ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ៗ​សម្រាប់​ផ្គាប់​ចិត្ត​អ្នក​គ្រប់​រូប។

 

Google​ ​បញ្ចេញ​ផលិតផល​ថ្មី​ជាច្រើន ​តម្រូវ​ចិត្តអ្នក​ស្រឡាញ់​បច្ចេកវិទ្យា

 

ផលិត​ផល​ទាំង​នោះ​មាន​ដូច​ជា​ស្មាតហ្វូន​ម៉ូដែល​ ​Pixel​ ​មាន​អេក្រង់​ ​5​ ​អ៊ីញ​ ​និង​ ​Pexel XL​ ​អេក្រង់​ ​5.5​ ​អ៊ីញ។ ស្មាតហ្វូន​នេះ​រចនា​ ​និង​សហការ​ផលិត​ដោយ​ ​Google​ ​និង​ ​HTC​ ​ហើយ​ ​Google​ ​ប្រកាស​ថា​ជា​ស្មាតហ្វូន​ទំនើប​បំផុត​របស់​ខ្លួន​ ​អម​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្លូវការ​ Andriod 7.0 Nougat ហើយ​មាន​តម្លៃ​ចាប់​ពី​ ​៦៥០​ ​ដុល្លារ​ឡើង។

 

Google​ ​បញ្ចេញ​ផលិតផល​ថ្មី​ជាច្រើន ​តម្រូវ​ចិត្តអ្នក​ស្រឡាញ់​បច្ចេកវិទ្យា

 

Daydream View​ ​ឧបករណ៍​ ​VR​ ​យ៉ាង​ទំនើប​ដែល​មាន​មុខងារ​បញ្ជា​យ៉ាង​សម្បូរ​បែប​ ​រំលេច​នឹង​បច្ចេកវិទ្យា​បញ្ចេញ​រូបភាព​ ​និង​សំឡេង​យ៉ាង​ជក់ចិត្ត​ ​ហើយ​ ​Daydream View​ ​មាន​តម្លៃ​ប្រមាណ​ ​៧៩​ ​ដុល្លារ។

 

Google​ ​បញ្ចេញ​ផលិតផល​ថ្មី​ជាច្រើន ​តម្រូវ​ចិត្តអ្នក​ស្រឡាញ់​បច្ចេកវិទ្យា

 

Chromecast Ultra​ ​ជា​ឧបករណ៍​ទទួល​រលក​សញ្ញា​ប៉ុស្តិ៍​ទូរទស្សន៍​អ៊ីនធឺណិត​ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ​4k​ ​ហើយ​មាន​តម្លៃ​ ​៦៩​ ​ដុល្លារ។

 

Google​ ​បញ្ចេញ​ផលិតផល​ថ្មី​ជាច្រើន ​តម្រូវ​ចិត្តអ្នក​ស្រឡាញ់​បច្ចេកវិទ្យា

 

Google Home​ ​ជា​ឧបករណ៍​បំពង​សំឡេង​ប្រភេទ​ ​Bluetooth​ ​ដែល​អាច​ទទួល​ការ​បញ្ជា​តាម​ការ​និយាយ​ ​មាន​សមត្ថភាព​បញ្ចេញ​សំឡេង​បាន​ពិរោះ​ជា​ពិសេស​សម្រាប់​ប្រើ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ ​ហើយ​មាន​តម្លៃ​ ​១២៩​ ​ដុល្លារ។

 

Google​ ​បញ្ចេញ​ផលិតផល​ថ្មី​ជាច្រើន ​តម្រូវ​ចិត្តអ្នក​ស្រឡាញ់​បច្ចេកវិទ្យា

 

ជា​ចុង​ក្រោយ​គឺ​ ​Google Wifi​ ​ដែល​ជា​ឧបករណ៍​ជួយ​បង្កើន​ចម្ងាយ​រលក​សញ្ញា​ ​Wifi​ ​ហើយ​វា​មាន​តម្លៃ​ ​១២៩​ ​ដុល្លារ​ ​តែ​បើ​ទិញ​ ​៣​ ​គឺ​ ​២៩៩​ ​ដុល្លារ៕

 

Google​ ​បញ្ចេញ​ផលិតផល​ថ្មី​ជាច្រើន ​តម្រូវ​ចិត្តអ្នក​ស្រឡាញ់​បច្ចេកវិទ្យា

 

អាន​បន្ត​ ​៖​ Google Pixel គូ​ប្រជែង​ខ្លាំង​ក្លា​របស់​ iPhone 7 បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ
អាន​បន្ត​ ​៖​ Google ឆ្លៀត​បាញ់​ Apple ពេល​ប្រកាស​ទូរសព្ទ​ជំនាន់​ថ្មី​
អាន​បន្ត​ ​៖​ ដុំ​ Wifi ពិសេស​អាច​ចែក​រំលែក​សេវា​គ្រប់​កន្លុក​កន្លៀត​ក្នុង​ផ្ទះ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​businessinsider