វៀតណាមទាំង២​ កុំចេះតែហ៊ាន ឥឡូវនោះ!

ខេត្តឧត្តរ​មាន​ជ័យ ៖ ប៉ូ​លិស​ស្រុក​អន្លង់​វែង​បាន​​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ ​ដែល​លួចឆ្លង​ដែន​ចូល​មក​​ទឹកដី​​កម្ពុជា​ ដោយ​​ខុស​ច្បាប់ ដែលការ​​ឃាត់ខ្លួន​នេះ​ ធ្វើឡើងកាលពី​វេលា​ម៉ោង​០១ និង៣០​នាទី​រសៀល​ថ្ងៃ​ទី​០៣ ​តុលា ​២០១៦​​ ក្នុងភូមិ​អូរ​ចិ​ញ្ចៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្ត​ឧ​ត្តរ​មានជ័យ​ ។

​​ប្រភពឱ្យដឹងថា ជនជាតិវៀតណាមទាំង២នាក់ ១-​ឈ្មោះ​ឌិ​ញ ​ស៊ួ​ន​ស៊ា​ង អាយុ​៥៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​C​0319592 ប្រើប្រាស់​ទិដ្ឋាការ​អ៊ី (E)  គ្មាន​សៀវភៅ​ការងារ និង២-​ឈ្មោះម៉ា​ន់ មិ​ញ​ហ៊​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ គ្មាន​លិខិតឆ្លងដែន ។