កូនអើយកូន! ក្លាហានដែលលើកនេះ​ ហ៊ានប្តឹង

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ចាប់ខ្លួន​បុរស​ម្នាក់​ត្រូវជា​ឪពុកចុងកូនស្រី​អាយុ១៩ឆ្នាំ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​​ប្រទូស្ត​កេរ្តិ៍ និង​រំលោភ​នាង​បាន​​សម្រេចជាបន្តបន្ទាប់ រហូតដល់​​នាង​ទ្រាំ​លែង​ ក៏​​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែម្តង ហើយ​ការ​ចាប់ខ្លួននេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៤ តុលា ២០១៦ ដោយ​ព្រមឆ្លើយសារភាពថា រូបគេ​ពិតជា​​ចាប់​កូន​ស្រី​ចុង​រំលោភ​មែន​ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជាឪពុកចុង​ឈ្មោះ​សិទ្ធិ អាយុ​៤៩​ឆ្នាំ រីឯ​កូនស្រី​​រង​គ្រោះ​អាយុ​១៩​ឆ្នាំ ។ តាម​ប្រភព​ពី​នារី​រង​គ្រោះ​ថា កាលពី​វេលា​ម៉ោង​០៤​រសៀល​ថ្ងៃ​ទី​៣០ កញ្ញា កន្លង​មក ខណៈ​នាង​នៅ​ក្នុង​ផ្ទះបាយម្នាក់ឯង ​កំពុង​ដាំទឹក​ស្រុះ​មី​ហូប ស្រាប់តែ​ឪពុក​ចុង​​រូប​នោះ បាន​ដើរចូលមក​អោប​នាង​ពីក្រោយ ដោយ​ដៃស្ទាប​នាង​គ្រប់​កន្លែង ។ មិនតែប៉ុណ្ណោះ ឪពុក​រូប​នោះ​ ​​លួងលោម​នាង​បម្រុង​​រំលោភ​សេពសន្ថវៈ​ទៀត ហើយនិយាយ​ថា ចាំ​ឱ្យ​លុយ​​​២​ម៉ឺន​រៀល តែ​ត្រូវ​នាង​មិន​ព្រម ទើប​ផ្ទុះ​រឿង​​តែ​ម្តង ។

នារី​រង​គ្រោះ​បាន​​រំលឹក​ថា កន្លង​មក ឪពុកចុង​រូប​នោះ បាន​ចាប់រំលោភ​នាង​ចំនួន​៣​លើក​មក​ហើយ ពេល​​នៅ​​ខេត្តរតនគិរី ធ្វើ​ជា​កម្ម​ករ​ចម្ការ​កៅស៊ូ​នៅ​ទីនោះ តែ​ម្តាយ​នាង​មិនដឹង​រឿង​នោះ​ទេ ។