គណៈកម្មការ​រៀបចំ​បុណ្យជាតិ​កំពង់ឆ្នាំង និង​បញ្ជូន​កីឡាករ​កីឡា​ការ​នី​ជាង​១​ពាន់​នាក់ និង​ទូក​២៤ ​គ្រឿង​ទៅ​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​ខាងមុខ​

​ខេត្តកំពង់ឆ្នាំង​៖ ប្រធាន​គណៈកម្មការ​រៀប​ចំ​បុណ្យជាតិ​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៦ បាន​ថ្លែងអោយដឹងថា​៖​តាម​ការគ្រោងទុក​រប​ស់​គណៈកម្មាការ​រៀបចំ​បុណ្យជាតិ​ខេត្តកំពង់ឆ្នាំង ទូក​ចែវ និង​ទូក​អុំ​ប្រមាណ​២៤​គ្រឿង និង​កីឡាករ​កីឡា​ការ​នី​ប្រមាណ​ជិត​១.៣០០​នាក់ នឹងត្រូវ​បញ្ជូនទៅ​ចូលរួម​ប្រឡងប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅមុខ​ព្រះបរមរាជវាំង នា​ថ្ងៃទី​១៣,១៤​និង​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាងមុខ​។

33

លោក សៀត គឹម​លៀង ប្រធាន​គណៈកម្មការ​រៀប​ចំ​បុណ្យជាតិ​ខេត្តកំពង់ឆ្នាំង​បាន​បន្ត​អោយដឹង​លំអិត​ទៀតថា​៖ នៅក្នុង​ខេត្តកំពង់ឆ្នាំង​មាន​ចំនួន​៨​ក្រុង ស្រុក ក៍​ប៉ុន្តែ​មានតែ​៦​ក្រុង​ស្រុក​តែប៉ុណ្ណោះ​ដែលមាន​ទូក​ចូលរួម​ប្រណាំង ដោយឡែក​ស្រុក​ទឹកផុស និង​ស្រុក​សាមគ្គី​មានជ័យ ទឹកដី​ក្នុងស្រុក​មិនមាន​ភូមិសាស្ត្រ​ជាប់​ដង​ទន្លេ​គឺ​ពុំមាន​ទូកប្រណាំង​ឡើយ​។ ក្រុង​ស្រុក​ដែល​បា​នប​ញ្ជួ​ន​ទូក​ចូលរួម​ប្រ ណាំង​រួមមាន ១.​ស្រុក​បរិបូណ៌​មាន​ទូក​ចែវ​បុរស​ចំនួន​៣​ទូក​, ២.​ស្រុក​រលាប្អៀរ​មាន​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​៤​ទូក​, ៣.​ស្រុក​កំពង់ត្រឡាច​មាន​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​៣​ទូក​, ទូក​អុំ​បុរស​ខ្នាត​វែង​១​ទូក​, ទូក​អុំ​នារី​ខ្នាត​វែង​១​ទូក និង​ទូក​ចែវ​បុរស​២​ទូក​, ៤.​ស្រុក​កំពង់​លែងមាន​ទូក​ចែវ​បុរស​ចំនួន​១​ទូក​, ៥.​ស្រុក​ជល​គី​រី​មាន​ទូក​ចែវ​បុរស​៥​ទូក​, ទូក​ចែវ​នារី​១​ទូក និង​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​ចំនួន​២​ទូក​, ចំ​ណែ ក​ក្រុង​កំពង់ឆ្នាំង​មាន​ទូក​ចែវ​បុរស​ចំនួន​១​ទូក​ផងដែរ​។​

dsc08327

​ដោយឡែក​កីឡាករ​កីឡា​ការ​នី​នៅលើ​ទូក​វិញ​មាន​ចំនួន​៨៨៣​នាក់ ក្នុងនោះ​មាន​កីឡា​ការ​នី​ចំនួន​៩៣​នាក់ និង​កីឡាករ​កីឡា​ការ​នី​បំរុង​មាន​ចំនួន​៣៨៤​នាក់ ក្នុងនោះ​កីឡា​ការ​នី​មាន​ចំនួន​២២​នាក់ សរុប​ចំនួន​កីឡាករ​កីឡា​ការ​នី​ទាំងអស់​ចំនួន​១២៦៧​នាក់​។ បច្ចុប្បន្ន កីឡាករ​កីឡា​ការ​នី​ទាំងអស់​កំពុងធ្វើការ​ហាត់​សម​អុំទូក និង​ចែវ​ទូក​នៅតាម​មូលដ្ឋាន និង​តាម​ទី​វត្ត​អារាម​ដែលមាន​ទូក​រៀងៗ​ខ្លួន ហើយ​ការសាកល្បង​ប្រណាំង​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ចេញ​វស្សា​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​ខាងមុខនេះ គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ការ​ប្រណាំងទូក​សាកល្បង​នៅមុខ​វត្ត​កំពង់ត្រឡាច​ក្រោម បន្ទាប់មក​នឹងធ្វើ​ពិធី​ជូន​ដំណើរ​ទូក និង​កីឡាករ​កីឡា​ការ​នី ទៅ​ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ទីក្រុង​ភ្នំពេញ ។​

32

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៍បាន​ក្រើនរំលឹក​ដល់​កីឡាករ​ទាំងអស់​ក្នុងនាម​ជា​កីឡាករ​កីឡា​ការ​នី​តំណាងអោយ​ខេត្ត​ទាំងមូល ត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​អោយ​អស់ពី​កំលាំងកាយ​កំលាំងចិត្ត និង​ប្រកួត​យកជ័យ​ជំនះ​អោយខាងតែបាន​។ ដោយឡែក​នៅក្នុងពេល​ទៅ​ចូលរួម​ប្រណាំង​នៅ​ភ្នំពេញ ត្រូវ​រក្សា​អោយបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ បទបញ្ជារ​របស់​គណៈ​កម្ម​ការ​ជាតិ រៀប​ចំការ​ប្រណាំងទូក ដោយ​ប្រកាន់ខ្ជាប់​នូវ​វិន័យ​សេចក្តីថ្លៃថ្នូរ សីលធម៌ សុជីវធម៌ ដ៍​ប្រពៃ​ស័​ក្ត​សមជា​កីឡាករ​កីឡា​ការ​នី​របស់​ខេត្តកំពង់ឆ្នាំង​។​ត្រូវមាន​សាមគ្គីភាព​ទូលំទូលាយ ត្រូវ​ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​ទៅវិញទៅមក និង​ត្រូវ​ថែ​រទាំ​សុខភាព​ផ្ទាល់ខ្លួន​អោយបាន​ល្អ ដើម្បី​អោយមាន​សុខភាព​ល្អ កំលាំង​ម៉ាំ​មួន យកជ័យ​ជំនះ​អោយបាន​លើ​គូរ​ប្រកួត យក​ស្នាដៃ​ជូន​ខេត្ត​របស់ខ្លួន​៕

31

( រិទ្ធិជ័យ )