សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ពីបទ​រក្សាទុក​និងចែកចាយ​គ្រឿងញៀន​ខុសច្បាប់​

​ខេត្តកំពង់ឆ្នាំង​៖​ ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង ព័ទ្ធ​ចាប់ខ្លួនបាន បន្ទាប់ពី​ពួកគេ បាន​រក្សាទុក និង ចែកចាយ​គ្រឿងញៀន​នៅក្នុង​ផ្ទះ​។​ករណី​ចាប់​ឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

​សមត្ថកិច្ច​នគរបាល​នេះ​បានអោយដឹងថា​៖​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ជា សាពូន អាយុ​៣៤​ឆ្នាំ ជា​ប្តី និង ឈ្មោះ​ហោ ចាន់​ឌី អាយុ​៣៤​ឆ្នាំ ជា​ប្រពន្ធ រស់នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​រកឃើញ​ថ្នាំញៀន​៣​កញ្ចប់ ទូរស័ព្ទ​៣​គ្រឿង លុយ​២៥.១០០​រៀល ។​

aew

​សមត្ថកិច្ច​បានអោយ​ទៀតថា​៖​ជនសង្ស័យ​ទាំង​២​នាក់​នេះ​គឺជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​តាមដាន និង​បានដាក់​កម្លាំង​សម្ងាត់​តាមឃ្លាំមើល​ជា​យូរ​មកហើយ ក្រោយ​ពេលដែល​ឃើញ​សកម្មភាពរ​បស់ជនស​ង្ស័​យ ណាត់​ហៅ​ជួប​គ្នីគ្នា ដើម្បី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​កម្លាំង​សម្ងាត់​ផ្តល់​ព័ត​មាន ហើយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ ក៏បាន​ព័ទ្ធ​ចាប់ខ្លួនបាន​ទាំង​២​នាក់​តែម្តង ។​

​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​នេះ​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ( រិទ្ធីជ័យ )