ផ្ទេរ​ភា​កិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ ដល់​មន្ត្រី​នគរបាល​ជាតិ ជិត ២០០ នាក់

ផ្ទេរ​ភា​កិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ ដល់​មន្ត្រី​នគរបាល​ជាតិ ជិត ២០០ នាក់



ស្វាយ​រៀង​: លោក​ឧត្តមសេនីយ៍ត្រី កឹង ឃ​ន ស្នងការ​នគរបាល ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ បាន​អ​ព្ជើ​ា​ញ​ជា​អធិបតី នៅ​ក្នុង​ពិធី​ប្រ កាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ ដល់​មន្ត្រី​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង ចំនួន​១៩១​នាក់ នា​សាល​ប្រជុំ​របស់ ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង​។

នៅ​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី កឹង ឃ​ន បាន​លើក​ឡើង អំពី​បញ្ហា​ចម្បង ក៏​ដូច​ជា​ទិស​ដៅ ដែល​មន្ត្រី​នគរបាល​គ្រប់​រូប ត្រូវ​អនុវត្ត​បន្ត នោះ​គឺ​ការពារ រាជរដ្ឋាភិបាល​ស្របច្បាប់ កុំអោយ​មាន​ជន​មួយ​ក្តាប់​តូច មក​បំពារបំពាន​។ នគរបាល​ត្រូវ​តែ នៅ​មុខ​ឈាន​មុន នូវ​ការ​អនុវត្ត​ច្បាប់ ហើយ​ធ្វើ​ជា​គំរូ ដល់​ប្រជាពលរដ្ឋ គោរព​វិន័យ តួនាទី ភារកិច្ច និង​អនុវត្ត​ការងារ អោយ​បាន​សម្រេច​គោលដៅ​។

លោក​បាន​មាន​ប្រសាសន៍​ថាៈ ចំពោះ​មន្ត្រី​នគរបាល ដែល​ទើប​ទទួល​ការ​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ នា​ពេល​នេះ ត្រូវធ្វើ​ជា​គំរូ​ល្អ ដល់​ប្រជាពលរដ្ឋ និង​សង្គម ហី​យ​ខិតខំ​បំរើសេវា​សាធារណៈ អោយ​បាន​ល្អ ខិតខំ​ប្រឹងប្រែង​ការពារ កន្លែង​ងាយ​រង​គ្រោះ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ ក្រៅពី​នេះ​ត្រូវ​ដុសខាត់​សមត្ថភាព ពង្រឹង​ចំណេះដឹង ការងារ​រៀនសូត្រ ទាំង​នៅ​សាលា​ទូទៅ ទាំង​ការ​អាន​សារព័ត៌មាន​ជាដើម ដើម្បី​យកចំណេះ​ដឹង មក អនុវត្ត​ជាក់ស្តែង​។ ម្យ៉ាងទៀត ត្រូវ​មានការ​សាមគ្គីភាព ទាំង​ក្នុង​អង្គភាព និង​ក្រៅ​អង្គភាព ដែល​ជា​កត្តា​ចម្បង មិន​អាច​ខ្វះ​បាន ហើយ​ក៏​ពុំ​ត្រូវ​ភ្លេច ពី​គោល នយោបាយ ភូមិ​ឃុំ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល ទាំង​៩ ចំណុច នោះ​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថាៈ មន្ត្រី​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ នា​ពេល​នេះ មាន​ចំនួន​១៩១​នាក់ ថ្នាក់​អនុសេនីយ៍ឯក ១១​នាក់ ថ្នាក់​អនុសេនីយ៍ទោ ៥៥​នាក់  ថ្នាក់​អនុសេនីយ៍ត្រី ៣៧​នាក់ និង​ថ្នាក់​ព្រិ​ន្ទ​បាល​ឯក ចំនួន​៤៥​នាក់ ព្រិ​ន្ទ​បាល​ទោ ១​នាក់​៕