លោក Cesare Prandelli នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិប Valencia

អតីត​គ្រូបង្វឹក​ជម្រើសជាតិ អ៊ីតាលី លោក Cesare Prandelli នឹង​មកកាន់​ដំណែង​ជា​គ្រូបង្វឹក​ក្លិប Valencia បន្ទាប់ពី​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រហូតដល់​ឆ្នាំ ២០១៨។

Cesare-Prandelli

គ្រូបង្វឹក​ជនជាតិ​អ៊ីតាលី​រូបនេះ បានធ្វើ​ការចរចា​ជាមួយ​ក្លិប​អេស្បាញ​នេះ កាលពី​សប្តាហ៍​មុន និង​បានសម្រេច​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​លោក Lay Hoon Chan ម្ចាស់​ក្លិប​លេង​លី​ក La Liga នេះ​កាលពី​ថ្ងៃ​សៅរ៍​មក។

រូបលោក នឹង​អង្គុយ​មើល​ការប្រកួត​ថ្ងៃអាទិត្យ​នេះសិន ជាមួយនិង​ក្លិប Atletico Madrid នៅ​កីឡដ្ឋាន Mestalla មុនពេល​ត្រូវ​បង្ហាញខ្លួន​ទៅកាន់​សារព័ត៌​មាននៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ បន្ទាប់​លោក​នឹងធ្វើ​ការហ្វឹកហាត់ សម្រាប់​ប្រកួត​ដំបូង​របស់លោក។

លោក Prandelli និយាយថា «ខ្ញុំ​រីករាយ​ខ្លាំងណាស់ មកកាន់ Valencia ដែលជា​ក្លិប​អស្ចារ្យ​មួយ។ ខ្ញុំ​ទន្ទឹងរង់ចាំ​ការចាប់ផ្តើម​ធ្វើការ​ជាមួយ​ក្លិប​នេះ»។

គ្រូបង្វឹក​បណ្តោះអាសន្ន លោក Varo Gonzalez ដែល​បាន​ដឹកនាំ​ក្រុម​នេះ​ឈ្នះជាប់ៗគ្នា លើ​ក្លិប Alaves និង Laganes ចាប់តាំងពី​កាន់​ជំនួស​លោក Pako Ayestaran ក៏​នឹងត្រូវ​ដឹកនាំ​មួយ​ប្រកួត​ទៀត ជាមួយ​និង Atletico ផងដែរ។

Valencia ទើប​មាន ៦ពិន្ទុ​ពី ៦ប្រកួត​នា​ការចាប់ផ្តើម​រដូវ​កាល​នេះ៕

The post លោក Cesare Prandelli នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិប Valencia appeared first on CamboSport.