ប្រធាប Fifa ស្នើឲ្យប្រកួត World Cup បន្ថែមដល់ ៤៨ប្រទេស

ដោយមិនសុខចិត្តជាមួយការបន្ថែមចំនួនប្រទេសចូលលេង World Cup ដល់ ៤០ក្រុម, លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក Fifa បានស្នើឲ្យមានបន្ថែមច្រើនជាងនេះទៀត និងឲ្យមាន ការបើការប្រកួតដល់ ៤៨ប្រទេស ចាប់តាំងពីឆ្នាំ ២០២៦ ទៅ។

Gianni-Infantino

សំណើរ បន្ថែមការប្រកួតដល់ ៤០ប្រទេស គឺជាផ្នែកមួយនៃសេចក្តីថ្លៃងការណ៍របស់លោក Infantino ផងដែរ នៅពេលដែលត្រូវបានបោះឆ្នោតឲ្យទទួលតំណែងនេះ បន្ទាប់ពីលោក Sepp Blatter ដែលមានអាស្រូវពុករលួយដ៏ចម្រូងចម្រាស កាលពីឆ្នាំនេះ។

ទោះជាយ៉ាងណា, អតីតអគ្គលេខាធិការនៃសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប Uefa បានបន្ថែមចំនួនប្រទេសលើសនេះទៀត ហើយបានស្នើថា ការប្រកួតគួរតែមានដល់ ៤៨ ប្រទេស ដែល ១៦ប្រទេស នឹងត្រូវត្រលប់ទៅផ្ទះវិញ បន្ទាប់ពីលេងបានមួយប្រកួត (មានន័យចាញ់ប្រកួតដំបូង)។

គំនិតរបស់លោក មានន័យថា ស្ទើរតែ ១/៤ នៃសមាជិក ២១១ របស់ Fifa នឹងបានឡើងទៅលេងវគ្គជម្រុះ និងបន្ថែមការទាមទាររបស់ម្ចាស់ផ្ទះផងដែរ។ គំនិតនេះ ក៏ទំនងជាមានប្រជាប្រិយភាព ក្នុងចំណោម សហព័ន្ធផ្សេងៗក្រៅពីតំបន់អឺរ៉ុប ដែលមានអារម្មណ៍មិនទទួលបានអត្ថប្រយោជន៍ជាយូរណាស់មកហើយ នៅពេលគិតដល់ កៅអីមួយសម្រាប់ប្រកួត World Cup។

លោក Infantino និយាយថា «ពួកយើងនឹងធ្វើការពិភាក្សាដេញដោលរឿងនេះ នាខែនេះ ហើយពួកយើងនឹងធ្វើការសម្រេចវា មុនឆ្នាំ ២០១៧»៕

The post ប្រធាប Fifa ស្នើឲ្យប្រកួត World Cup បន្ថែមដល់ ៤៨ប្រទេស appeared first on CamboSport.