អ្នកប្រដាល់កម្ពុជា៦នាក់ ត្រូវវិលមកជួបអ្នកប្រយុទ្ធមកពី៣ប្រទេសផ្សេងគ្នា ចុងសប្តាហ៍នេះ

បន្ទាប់ពីបានដើរកម្សាន្ត និងរីករាយជាមួយក្រុមគ្រួសារ ក្នុងបុណ្យភ្ជុំបិណ្ឌ រួចមក កីឡាករជើងចាស់ និងជើងថ្មីរបស់កម្ពុជាចំនួន៦នាក់ នឹងត្រូវវិលមកបង្ហាញសមត្ថភាព នៅលើសង្វៀន CNC ឬ CTN នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ដោយពួកគេត្រូវប្រឈមជាមួយអ្នកប្រយុទ្ធមកពី៣ប្រទេសផ្សេងៗគ្នា ហើយអ្នកប្រដាល់កម្ពុជាជាច្រើននាក់ទៀត ក៏ត្រូវប្រកួតគ្នានៅលើសង្វៀននេះផងដែរ។

mm2

នៅក្នុងការប្រកួតនេះកីឡាករកម្ពុជា ឡន លឿប និង ភិន សុទី សុទ្ធតែត្រូវប្រកួតជាមួយអ្នកប្រដាល់ចំណូលថ្មីមកពីអាមេរិក និងប្រទេសបេឡារុស នៅរសៀលថ្ងៃសៅរ៍ដូចគ្នា ដោយក្នុងនោះ ឡន លឿប ត្រូវប៉ះ Susha Aliaksandr របស់អាមេរិក ក្នុងទម្ងន់៧១គីឡូក្រាម ខណៈកីឡាករជើងថ្មី ភិន សុទី ត្រូវជួប Justin Wong មកពីប្រទេសបេឡារុស។

mm1

គ្មានអ្នកណាដឹងថា កីឡាករបរទេសទាំង២នេះមានសមត្ថភាពប្រកួតកម្រិតណានោះទេប៉ុន្តែបើតាមប្រវត្តិនៃការប្រកួត ដែលអ្នករៀបចំកម្មប្រកួតបានផ្តល់ឲ្យគឺ Susha Aliaksandr និង Justin Wong សុទ្ធតែជាអ្នកប្រដាល់ជើងថ្មី និងមានបទពិសោធប្រកួតតិចជាកីឡាករកម្ពុជាដូចគ្នា គឺ Susha Aliaksandr ទើបតែប្រកួតបាន១៧ដង ឈ្នះ១២ ចាញ់៤ និងស្មើ១ដង រីឯ Justin Wong ធ្លាប់ប្រកួតតែ៧ដងទេ ដោយឈ្នះ៦ និងចាញ់១ដង។

Justin Wong (USA)

ចំណែកនៅយប់ថ្ងៃសៅរ៍នោះដែរ គឺជាការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯកគោជល់ ទម្ងន់៦៥គីឡូក្រាមរវាងកីឡាករកម្ពុជា ឃុន សំខាន់(ទេស សំខាន់) និង ផង់ សុភាព ជាមួយអ្នកប្រដាល់របស់ថៃ ហើយនេះជាការប្រកួតបើកឆាករបស់ជើងខ្លាំងទាំង៤នេះ ដើម្បីដណ្តើមយក៣ពិន្ទុ ខណៈកីឡាករ៤នាក់ផ្សេងទៀត មានខ្មែរ២នាក់ និងថៃ២នាក់ បានប្រកួតបើកឆាក កាលពីមុនភ្ជុំបិណ្ឌរួចហើយ។

Lorn Leurb

ចំពោះការប្រកួតដ៏សំខាន់នេះ ផង់ សុភាព ត្រូវជួប Manavthorng Nethnamchai ដែលថៃម្នាក់នេះធ្លាប់ប្រកួត៩០ដង ឈ្នះ៧៥ ចាញ់១០ និងស្មើ៥ដង រីឯ ឃុន សំខាន់ ដែលគេស្គាល់ថាជាកីឡាករ ទេស សំខាន់ នោះត្រូវប៉ះថៃ Kongmethy Sitpumpeun ដែលធ្លាប់ប្រកួត១០១ដង ឈ្នះ៨០ ចាញ់១៨ និងស្មើ៣ដង។

Phin Soty

ដោយឡែកការប្រកួតមិត្តភាពអន្តរជាតិ២គូ នៅរសៀលថ្ងៃអាទិត្យ កីឡាករ សេក ចាន់រាជ ត្រូវប្រកួតជាមួយថៃ Heunfa Sit Nakyuk Thai ដែលធ្លាប់ប្រកួត៨១ដង ឈ្នះ៦០ ចាញ់១៩ និងស្មើ២ដង ចំណែកកីឡាករវាយមកដកថយ លាស់ យីន ត្រូវជួប Rerngnoy Vor Panyavai ដែលថៃម្នាក់នេះធ្លាប់ប្រកួតបាន៨៧ដង ឈ្នះ៦០ ចាញ់២៥ និងស្មើ៣ដង៕

Susha Aliaksandr (Belarus)

Weekly Boxing Scheduled_Page_1

Weekly Boxing Scheduled_Page_2

Weekly Boxing Scheduled_Page_3

The post អ្នកប្រដាល់កម្ពុជា៦នាក់ ត្រូវវិលមកជួបអ្នកប្រយុទ្ធមកពី៣ប្រទេសផ្សេងគ្នា ចុងសប្តាហ៍នេះ appeared first on CamboSport.