ថៅកែ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ស្ពាន​ទេរ​ក្នុង​ក្រុង​ក្រចេះ គឺជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​យ៉ាង​ល្បីល្បាញ​

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹងថា ថៅកែ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ស្ពាន​ទេរ ពីរ​នាក់​ប្ដី​ប្រពន្ធ​នៅ​ក្រុង​ក្រចេះ គឺជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​យ៉ាង​ល្បីល្បាញ ហើយ​មិន​ដែលមាន​សមត្ថកិច្ច​ណាប​ង្ក្រា​ប​នោះទេ​។ ឈ្មួញ​ទាំងពីរ​នាក់​នោះ ប្ដី​ឈ្មោះ អាត ប្រពន្ធ​ឈ្មោះ នី រស់នៅ​ភូមិ​រកា​កណ្ដាល សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ ហើយ​មាន​មន្ត្រីនគរបាល​ធំ​ម្នាក់​ធ្វើជា​ខ្នងបង្អែក​ផងដែរ​។ ក្នុង​មួយ​យប់ៗ​ឈ្មួញ​ឈើ​ពីរ​នាក់​ប្ដី​ប្រពន្ធ ឈ្មោះ អាត និង​ឈ្មោះ នី ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង​ពី​៨​ទៅ​១០​គ្រឿង ហើយ​ពេលខ្លះ​ដឹក​តាម​រថយន្ត​យី​ឌុប​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។

សមត្ថកិច្ច​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា ឈ្មួញ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាងលើ​បាន​ដឹកឈើ​ចេញពី​ភូមិ​កោះ​ខ្ញែ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ និង​ដឹក​ចេញពី​ផ្លូវ​ក្រុមហ៊ុន​ដុង​ដាយ​ដុង​ភូ ឆ្លងកាត់​ខេត្តក្រចេះ និង​ស្រុក​ស្នួល យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះ​។ ឈ្មួញ​ឈើ​ឈ្មោះ អាត និង​ប្រពន្ធ​ឈ្មោះ នី ដែលមាន​មន្ត្រីនគរបាល​ជាន់ខ្ពស់​ធ្វើជា​ខ្នងបង្អែក មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ ទើប​ជំនួញ​ឈើ​របស់​ពួកគេ​គ្មាន​ឧបសគ្គ​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ពិនិត្យឡើងវិញ​ផង ព្រោះ​ករណី​ឈ្មួញ​ឈើ​ឈ្មោះ អាត និង​ឈ្មោះ នី អាច​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នាពេល​បច្ចុប្បន្ន គឺមាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្តក្រចេះ​។

មន្ត្រី​អាជ្ញាធរ​ក្នុង​ក្រុង​ក្រចេះ បាន​លើកឡើងថា ឈ្មួញ​ឈើ​ប្ដី​ឈ្មោះ អាត ប្រពន្ធ​ឈ្មោះ នី ដែលជា​ថៅកែ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ស្ពាន​ទេរ បាន​ប្រកប​របរ​ដឹកជញ្ជូន​ឈើ​ប្រណី​ទៅ​ស្រុក​យួន​យូរ​ឆ្នាំ​មកហើយ ដោយសារ​តែមាន​មន្ត្រីនគរបាល​ជាន់ខ្ពស់​ម្នាក់​ក្នុង​ខេត្តក្រចេះ ធ្វើជា​ខ្នងបង្អែក​ដ៏​រឹងមាំ​។ បច្ចុប្បន្ន​ឈ្មួញ​ឈើ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ដូចជា បេង ធ្នង់ នាងនួន ចេញពី​ស្រុក​សំបូរ តាម​រថយន្ត​ទំនើបៗ​និង​រថយន្ត​យី​ឌុប​ឆ្លងកាត់​ក្រុង​ក្រចេះ ឆ្ពោះទៅ​ស្រុក​យួន​ដល់​គោលដៅ​ដោយ​គ្មាន​ការរំខាន​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ គឺជា​អ្នកទទួល​ផលប្រយោជន៍​ជាប្រចាំ​ពី​ឈ្មួញ​ឈើ​ឈ្មោះ អាត និង​ប្រពន្ធ​ឈ្មោះ នី ទើប​បើកដៃ​ឲ្យ​ឈ្មួញ​ទាំងពីរ​នាក់​នេះ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​វ៉ា​លឺ​យ៉ាង​សុខ​ស្រួល ចំណែក​សមត្ថកិច្ច​ពាក់​ព័ន្ធ​ដទៃទៀត​ក៏​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ទាំងពីរ​នាក់​នេះដែរ​៕

17132055175_17e598296f_o1

លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ

14484605_knt320_n-300x169