សាឡាត់ស្រីឡាង៖ បានសម្ដែង​ជាមួយ idol មធ្យមទេ ងំសម្ដែង​ឈុត​ឱប​ថើប ​ស្នេហាអូនបង

ភ្នំពេញៈតារាសម្តែងស្រីវ័យក្មេងកញ្ញា សាឡាត់ ស្រីឡាងបាន​សម្តែង​រួម​គ្នា​ជា​មួយ​លោក លឹម​ ជា​ឡាយ​ ជា​ Idol ម្នាក់​ដែល នាង ​​​ស្រឡាញ់​ និង​គាំ​ទ្ររហូត​មក មិនតែប៉ុណ្ណោះ នេះជាលើកទី1មកសម្តែងរួមគ្នានៅ​ក្នុង​រឿង​ “ទី​បញ្ចប់​នៃ​ស្នេហ៍” មាន​ឈុត​ឆាកឱប​ថើប​ ស្នេហា​អូ​ន​បងជាមួយ​តួឯក​ប្រុស​​ ធ្វើឲ្យកញ្ញាអៀនយ៉ាង​​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​ដល់​ឈុត​ត្រង់​នេះ​​។

តារាសម្តែងស្រីវ័យក្មេងកញ្ញា សាឡាត់ ស្រីឡាង បាននិយាយទាំងអៀនថា “​ខ្ញុំ​មិន​នឹក​ស្មាន​ថា​បាន​សម្តែង​រួម​គ្នា​ជា​មួយ​បង​ ជាឡាយ នោះ​ទេ​ ព្រោះ​គាត់​ជា​Idol របស់​ខ្ញុំ​ នៅ​ពេល​សម្តែង​ជាមួយ​គាត់​ ខ្ញុំ​មាន​អារ​ម្ម​ណ៍ថា​ភ័យ​ផង​អរ​ផង រក​​ស្មាន​មិន​ត្រូវ​។ រឿង​ដែល​ខ្ញុំ​សម្តែង​ជា​មួយ​ បង​ជាឡាយ នេះ​គឺ​ខ្ញុំ​ និង​គាត់​សម្តែង​ជា​តួឯក​ជា​មួយ​គ្នា​​តែ​ម្តងទៅ​​បង​នៅ​ក្នុង​រឿង​ “ទី​បញ្ចប់​នៃ​ស្នេហ៍” “។

កញ្ញា សាឡាត់ ស្រីឡាង បានរៀបរាប់ថា "បានសម្ដែង​ជាមួយ idol មធ្យមទេ ងំសម្ដែង​ឈុត​ឱប​ថើប​ជាមួយ​ទៀត រឹត​តែ​ធ្វើ​ឲ្យ​នាង​ភ័យ​ខ្លាំង ទប់​អារម្មណ៍​មិន​ចង់​បាន។ ព្រោះរឿង​ “ទី​បញ្ចប់​នៃ​ស្នេហ៍” មាន​ឈុត​ឆាក​ឱប​ថើប​ ស្នេហា​អូ​ន​បងជាមួយ​តួឯក​ប្រុស​​ ខ្ញុំ​អៀន​​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​ដល់​ឈុត​ត្រង់​នេះ​​បង​”។

កញ្ញា សាឡាត់ ស្រីឡាង តួ​ឯក​ស្រី​​ក្នុង​រឿង​ខាង​លើ​បន្ថែមថា​ ទោះ​បី​ជា​មាន​អារម្មណ៍​ភ័យ​ផង​អរ​ផងក្តី​ ​នៅ​ពេល​សម្តែង​ជា​មួយ​លោក លឹម ជាឡាយ ​សំរាប់​រូប​នាង​ផ្ទាល់​នៅ​តែអាច​សម្តែង​បាន​យ៉ាង​រលូន​ដោយ​មិន​មាន​ផល​លំបាក់​អ្វី​នោះ​ទេ​​។

សូមរំលឹកថា ​តារា​ស្រី​​ សាឡាត់ ស្រីឡាង មាន​កំណើត​មក​ពី​ស្រុក ស្អាង ខេត្ត​កណ្ដាល ហើយទើប​តែបោះ​ជំហាន​ប្រឡូក​ចូល​សិល្បៈ​ក្នុង​ឆ្នាំ​២០១៤។ កញ្ញា សាឡាត់ ស្រីឡាង ក៏​រំពឹង​ថា ​ទីផ្សារ​របស់​ខ្លួន​នឹង​អាច​កើន​ឡើង​ខ្ពស់​ទៅ​ថ្ងៃ​ខាង​មុខ រហូត ទទួល កម្រៃ​ពី​ការងារ​សិល្បៈក្នុង​១រឿង​នាង​​ទទួល​បាន​​តម្លៃ​ខ្លួន​​ពី​ការ​ថត ជាង១ពាន់​ដុល្លារសហរដ្ឋ​អាមេរិក៕

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload