អស់ទាស់! បន្ទប់ទឹកកញ្ចក់មើលគ្នាឃើញ ហើយអាចគយគន់ ទេសភាពព្រៃព្រឹក្សាទៀត

ចិន៖ បន្ទប់ទឹកសាធារណៈថ្មីមួយ ដែលមានជញ្ជាំងធ្វើពីកញ្ចក់ ស្ថិតនៅក្នុងឧទ្យាន Shiyan Lake Ecology Park ខេត្តហួណាន ប្រទេសចិន បានផ្តល់ឲ្យអ្នកប្រើប្រាស់នូវការគយគន់ទេសភាពព្រៃព្រឹក្សានៅជុំវិញខ្លួន ខណៈកំពុងប្រើប្រាស់បង្គន់។

បន្ទប់ទឹកថ្មីខាងលើនេះមានជញ្ចាំងពិដាន និងកំរាលខាងក្រោម ធ្វើឡើងពីកញ្ចក់ទាំងអស់ ដែលវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចទស្សនាទេសភាពព្រៃព្រឹក្សានៅក្នុងឧទ្យាន ពេលកំពុងអង្គុយបត់ជើងក្នុងពេលតែមួយ។

មិនតែប៉ុណ្ណោះអ្នកប្រើប្រាស់ក៏អាចមើលឃើញគ្នាទៅវិញទៅមកផងដែរ លើកលែង​តែ​ជញ្ជាំងបង្គន់ដែលមានសភាពស្រអាប់ ដើម្បីការពារអ្នកប្រើប្រាស់ពីការលួចមើល។ ដូច្នេះបើអ្នកមិនប្រកាន់ឲ្យគេមើលទេ អ្នកអាចអង្គុយបត់ជើងគយគន់ទេសភាពយូរប៉ុណ្ណាក៏បាន។

គួរបញ្ជាក់ថា បន្ទប់ទឹកកញ្ចក់ដែលស្ថិតនៅក្នុងឧទ្យាន Shiyan Lake Ecology Park នេះត្រូវបានបើកឲ្យប្រើប្រាស់កាលពីសប្តាហ៍មុន គឺដំណាលគ្នាទៅនឹងពិធីបុណ្យជាតិ Golden week របស់ប្រទេសចិន ដែលមានប្រជាជនចិនរាប់លាននាក់ ធ្វើដំណើរកម្សាន្តទូទាំងប្រទេស។

បន្ទាប់ពីបើកឲ្យប្រើប្រាស់ ក៏មានមនុស្សមួយចំនួនបានរិះគន់ទៅលើសំណង់បន្ទប់ទឹកមួយនេះផងដែរ ដោយពួកគេបានបង្ហាញពីការព្រួយបារម្ភអំពីភាពឯកជនរបស់អ្នកប្រើប្រាស់។ អ្នកលេងអ៊ិនធើណេតម្នាក់បាននិយាយថា “ពួកជនល្មោភកាម ប្រាកដជាសម្ងំចាំលួចមើលនៅក្នុងបង្គន់ជាក់ជាមិនខាន” ខណៈអ្នកលេងផ្សេងទៀតបាននិយាយថា “អ្នកណាទៅហ៊ានចូលទៅក្នុងបន្ទប់ទឹកបែបនេះ? ពិតជាឆ្កួត និងអាក្រក់ណាស់”៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត