ព្រឹកស្អែក ​សម្តេចតេជោ ហ៊ុន សែន​ អញ្ជើញ​ចែកសញ្ញាបត្រនិស្សិតច្បាប់

រាជធានីភ្នំពេញ ៖​ បើគ្មានការប្រែប្រួលនោះទេ ​សម្តេចអគ្គមហាសេនាបតីតេេជោ​ ហ៊ុន សែន ​នឹងអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់​ចែក​សញ្ញាបត្រជូនដល់ជ័យលាភីនិស្សិត​សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត​និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ។

តាមកម្មវិធីដែល​បានគ្រោងទុក ​​ពិធីខាងលើនឹងប្រព្រឹត្តទៅនៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៦​ តុលា ២០១៦​ នៅមជ្ឈមណ្ឌលពិព័រណ៍​និង​កម្សាន្តកោះពេជ្រ ៕