ខឹង​ម្តាយ​មិន​ចូល​ដណ្តឹងប្រពន្ធ​ឲ្យ ចងក​សម្លាប់​ខ្លួន

ខឹង​ម្តាយ​មិន​ចូល​ដណ្តឹងប្រពន្ធ​ឲ្យ ចងក​សម្លាប់​ខ្លួន



ប៉ៃលិន​: យុវជន​ចិត្តសឿង​ម្នាក់ បាន​សម្រេចចិត្ត​ចងក ធ្វើ​អត្តឃាត ដោយសារ​តូចចិត្ត និង​ម្តាយ ពុំ​ព្រម​ចូល​ស្តីដណ្តឹង​ប្រពន្ធ​អោយ តាម​ចិត្ត​ប្រាថ្នា​។

ហេតុការណ៍​នេះ​បង្ក​អោយ​មាន​ភាព​ភ្ញាក់ផ្អើល កាលពី​ម៉ោង​៥ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា បុរស​ដែល​ចង ក សម្លាប់​ខ្លួន ឈ្មោះ ឆែម ចាន់​ថន អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​បាន​បន្ត​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​ធ្វើ​អត្តឃាត​ខាងលើ​នេះ​គឺ​នៅ​មុន​កើតហេតុ​ពីរ​បី​ថ្ងៃមុន​កើតហេតុ ជន​រង​គ្រោះ​បាន​សុំ​ម្តាយ​ចូល​ដណ្តឹងប្រពន្ធ តែ​ម្តាយ​បាន​បដិសេធន៍ ដោយ​បាន​ប្រាប់​កូន​ថា​ពុំ​ទាន់​មាន​លុយ​ទេ តែ​ជន​រង​គ្រោះ​នៅ​តែ​មានះ​រំអុក​សុំ​ម្តាយ​ជា​រឿយ​ៗ រហូត​ដល់​ពេល​ខ្លះ​មានការ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ម្តាយ​ថែម​ទៀត​ផង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ស្រាប់តែ​ថ្ងៃ​កើតហេតុ​ក្រុម​គ្រួសារ មានការ​ស្រឡាំងកាំង​យ៉ាង​ខ្លាំង ដោយ​បានឃើញ​បុរស​រូប​នេះ ចង ក ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយ​កើតហេតុ​សម្ថ​កិច្ច​និង​ពេទ្យ​ជំនាញ​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ព្រម​ទាង​វាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព ឃើញ​ថា ពិតជា​ស្លាប់​ដោយ​ការ​ឌ្វើ​អត្តឃាត​ចងក​ប្រាកដ​មែន​ក៏​ប្រគល់​សព អោយ​ក្រុម​គ្រួសារ យក​ធ្វើបុណ្យ តាម​ប្រពៃណី​៕