លួច​ម៉ូតូ​គេ​យក​ទៅ​លក់ អ្នក​ភូមិ​សង្ស័យ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន

លួច​ម៉ូតូ​គេ​យក​ទៅ​លក់ អ្នក​ភូមិ​សង្ស័យ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន



តាកែវ​: ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ ដោយ​ជាប់ចោទ​បី​បទ​លួច​ម៉ូតូ​របស់​ប្រេ​ជា​ពលរដ្ឋ​ខណៈ​ដែល​ម្ចាស់​ម្ចាស់​ម៉ូតូ បញ្ឈរ​ទុក​នៅ​ក្បែរផ្លូវ រួច​ចុះ​ទៅ​មើល​ស្រែ កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៦ ម៉ោងជាង​៧​យប់ នៅ​ចំណុច​ក្បែរ​ព្រៃមេលង ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត ខេត្តតាកែវ​។

លោក ឃី វ​ណ្ណា អធិការ​ស្រុក​កោះអណ្ដែត​បានអោយ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ថា មាន​មនុស្ស យក​ម៉ូតូ​ដើរ​លក់ ក្នុងភូមិ​រូប​លោក​បាន​ចាត់​កម្លាំង​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​ឈ្មោះ អ៊ុ​ក ចម្រើន អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃមេលង​ខាងជើង ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស្មាស់​វី ដែល​មាន​ម្ចាស់​ឈ្មោះ នាង ហួច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃមេលង​ខាងត្បូង ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ មែន​៕