ជម្លោះ​ពាក្យ​សំដី ប្តី​ប្រពន្ធ​២​នាក់ ចាក់​សម្លាប់​គ្នា

ជម្លោះ​ពាក្យ​សំដី ប្តី​ប្រពន្ធ​២​នាក់ ចាក់​សម្លាប់​គ្នា



បាត់ដំបង​: ប្រពន្ធ​ស្លាប់ ប្តី​រង​របួសធ្ងន់ ខណៈ​អ្នក​ទាំង​២ បាន​ឈ្លោះ​ទាស់​ពាក្យ​សំដី​គ្នា បណ្តាល​អោយ​ក្លាយ ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ រហូត​ដល់​ការ​ចាក់ សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​ប្រមាណ ៤ ល្ងាច​ថ្ងៃ​ទី​៤ តុលា នៅ​ចំណុច ក្រុម​ទី​៣៤ ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ប្រពន្ធ​ដែល​ស្លាប់ ឈ្មោះ សៀវ គុណ អាយុ​៦៧​ឆ្នាំ ហើយ​ជនសង្ស័យ ជា​ប្តី​ឈ្មោះ តាំង ជី អាយុ​៦៩​ឆ្នាំ ត្រូវ​ជន​រង​គ្រោះ ចាក់​បាក់​កាំបិត​ក្នុង​ពោះ ធ្លាយ​ចេញ​ពោះវៀន​មក​ក្រៅ ពេល​នេះ​កំពុង​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក ខេត្តបាត់ដំបង ។

ទោះបីជា​យ៉ាងណា ករណី​ឃាតកម្ម ចាក់​សម្លាប់​គ្នា រវាង​ប្តី​ប្រពន្ធ​នេះ សមត្ថកិច្ច មិន​ទាន់​ហ៊ាន​អះអាង​ថា វា​ផ្តើម​ចេញពី​រឿង​អី្វ ឲ្យ​ប្រាកដ​នោះ​ទេ ពេល​នេះ សមត្ថកិច្ច​ជំនាញ កំពុង​បន្ត​តាម​នីតិវិធី​៕