លី​ ប៉ូរាមី​ ជម្នះ​​គ្រប់​ឧបសគ្គ​​រហូត​ឈ្នះ​​មេដាយ​មាស​​​កម្រិត​អាស៊ី​២​​គ្រឿង​ ​

កីឡាករ​វ៉ូវីណាម​​ជម្រើស​ជាតិ​កម្ពុជា​ លី​ ប៉ូរាមី​ បើ​ទោះ​មាន​ឧបសគ្គ​បន្តិចបន្តួច​ក្នុង​ការ​ប្រកួត​យ៉ាង​ណា​ក៏​ដោយ​នៅ​តែ​ខំ​ប្រឹង​ជម្នះ​រហូត​ទទួល​បាន​មេដាយ​លើក​ទី២​របស់​ខ្លួន​នៅ​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​លើក​ទី៥​នៅ​ប្រទេស​វៀតណាម។​

 

លី​ ប៉ូរាមី​ ជម្នះ​​គ្រប់​ឧបសគ្គ​​រហូត​ឈ្នះ​​មេដាយ​មាស​​​កម្រិត​អាស៊ី​២​​គ្រឿង​ ​ កីឡាករ លី បូរ៉ាមី

 

លី បូរ៉ាមី បាន​ឈ្នះ​មេដាយ​មាស​២​គ្រឿង​ ​និង​សំរឹទ្ធ១​​គ្រឿង​ក្នុង​ការ​ប្រកួត​​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​ទ្វីប​អាស៊ី​នៅ​ប្រទេស​វៀតណាម​ដែល​ទើប​បញ្ចប់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ ​បន្ទាប់​ពី​មក​ដល់​ស្រុក​ខ្មែរ​ កីឡាករ​រូប​នេះ​​ប្រាប់​ថា​ ​ពេល​ប្រកួត​កម្មវិធី​កីឡា​ឆ្នេរ​ខ្សាច់​នៅ​ប្រទេស​វៀតណាម​កន្លង​ទៅ​នេះ​វា​ពិត​ជា​ពិបាក​​ដើម្បី​យក​មេដាយ​​​ខ្លាំង​ណាស់​ដោយ​សារ​កម្រាល​ថ្មី​​ដែល​រអិល​ពិបាក​ក្នុង​ការ​សម្ដែង ហើយ​​ល្បឿន​និង​កម្លាំង​មិន​ទាន់​បាន​ល្អ។​

 

កីឡាករ​រូប​នេះ​បន្ថែម​ថា​ ទោះ​ជា​មាន​ការ​លំបាក​និង​ភាព​ខ្វះ​ខាត​បន្តិចបន្តួច​ក៏​ដោយ ប៉ុន្តែ​រូប​គេ​ ក៏​ដូច​ជា​កីឡាករ​​វ៉ូវីណាម​​ផ្សេង​ទៀត​នៅ​តែ​ខំ​ប្រឹងប្រែង​រហូត​ដល់​ឈ្នះ​មេដាយ​ជូន​ជាតិ​ឲ្យ​បាន​ដដែល។​ លី​ ប៉ូរាមី​ ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី៥​នៅ​ប្រទេស​វៀតណាម​នេះ​លើ​វិញ្ញាសា​សម្ដែង​មាន​៣​គឺ​ទី​១​ នារី​ម្នាក់ ​និង​បុរស​​៣​នាក់​ឈ្នះ​មេដាយ​មាស​ ទី២​ បច្ចេកទេស​ការពារ​ខ្លួន​នារី​ម្នាក់​និង​បុរស​ម្នាក់​ឈ្នះ​មេដាយ​មាស​ និង​ចុង​ក្រោយ​បុរស​បួន​នាក់​កៀប​ក​ឈ្នះ​មេដាយ​សំរឹទ្ធ៕

 

ទស្សនា​បទ​សម្ភាសន៍ កីឡាករ លី បូរ៉ាមី

 

អត្ថបទ៖​ នួន​ ស៊ីណា