សុំ​ម្តាយ​ចូល​ដណ្តឹងប្រពន្ធ ត្រូវ​ម្តាយ​បដិសេធ សំរេចចិត្ត​ចង ក ស្លាប់​ខ្លួន​

(ប៉ៃលិន)៖ បុរសម្នាក់ត្រូវ ម្តាយបង្កើតបដិសេធ រឿងចូលស្តីដណ្តឹងកូនក្រមុំគេ មូលហេតុតែជីវភាពគ្រួសារភាពខ្វះខាត ក៏គិតខ្លីចងកបញ្ចប់ជីវិត នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ដ្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ស្រុកសាលាក្រៅ បានប្រាប់ភ្នាក់ងា ថាជនរងគ្រោះឈ្មោះ ឆែម ចាន់ថន អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ មូលហេតុ ដោយពីរបីថ្ងៃមុន ជនរងគ្រោះបានសុំម្តាយចូលដណ្តឹងប្រពន្ធ តែម្តាយបានបដិសេធ ដោយសារពុំទាន់មានលុយ បន្ទាប់មកក៏មានការឈ្លោះប្រកែកគ្នា ជារឿយៗ លុះរហូតមកដល់ព្រឹកកើតហេតុ ក៏បានឃើញជនរងគ្រោះធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្តង គ្មានស្តាយស្រណោះម្តាយជរានោះទេ។
ក្រោយពេលពិនិត្យសពរួចរាល់ សមត្ថកិច្ចជំនាញរកឃើញថា ជនរងគ្រោះពិតជាចង់កសម្លាប់ខ្លួន ពិតប្រាកដមែន ហើយបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

សុំ​ម្តាយ​ចូល​ដណ្តឹងប្រពន្ធ ត្រូវ​ម្តាយ​បដិសេធ សំរេចចិត្ត​ចង ក ស្លាប់​ខ្លួន​