បុរស​​ម្នាក់ ដេកស្លាប់ នៅក្នុង​បន្ទប់​ជួល​ ​

ខេត្តសៀមរាប៖ សមត្ថកិច្ច អាវុធហត្ថ ក្រុងសៀមរាប បានឲ្យដឹងថា បុរសម្នាក់ ជាអ្នក រត់ម៉ូតូឌុប បានដេកស្លាប់ នៅក្នុងបន្ទប់ជួល។
ហេតុការណ៍ កើតឡើង នៅម៉ោង១០និង១៦ នាទីថ្ងៃទី៥ខែ តុលាឆ្នាំ២០១៦ ស្ថិតចំណុច ផ្ទះជួល ក្រុមទី៩ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ជនរងគ្រោះមាន ឈ្មោះខាត់ កែវ ភេទប្រុសអាយុ៣៦ឆ្នាំ មានស្រុក កំណើត នៅភូមិស្វាយដំណាក់ ឃុំជំនីត ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។  សមត្ថកិច្ច នៅមិនទាន់ បញ្ជាក់ អំពីមូលហេតុ នៅឡើយ៕

បុរស​​ម្នាក់ ដេកស្លាប់ នៅក្នុង​បន្ទប់​ជួល​ ​