ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ករណី​គ្រឿងញៀន​ ​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ០១និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្តុបណូគារ តាមបណ្ដោយផ្លូវ២០០៤ ភូមិអូរបែកក្អមស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ឈឹម សុផុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី២ឈ្មោះ ងួន ស៊ីថា អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង ទី៣មានឈ្មោះ ឡុង វិសុទ្ធ ហៅ សាល ភេទប្រុស អាយុ២២ឆ្នាំមុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
មុននឹងឃាត់ខ្លួន ខណៈកម្លាំងចម្រុះរាជធានីបានល្បាតក្នុងមូលដ្ឋានដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ដែលកើតឡើងដោយប្រការណាមួយ ហើយពេលដែលពួកគាត់កំពុងតែជិះម៉ូតូល្បាត ក៏ប្រទះឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1K 1277ចេញមកពីប្លុកភូមិត្រពាំងឈូកដែលជាតំបន់ចែកចាយគ្រឿងញៀនពេលនោះ កម្លាំងសមត្ថកិច្ចបានដេញតាម ហើយឃាត់ដើម្បីឆែកឆេរ ស្រាប់តែប្រទះឃើញថ្នាំញៀន១កញ្ចប់ នៅលើខ្លួនយុវជនម្នាក់ ក្នុងចំណោម៣នាក់ យកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីសាកសួរ ៕

ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ករណី​គ្រឿងញៀន​ ​