គួរជឿឬមិនជឿ!? បុកផាំងភ្លាម ព្រលឹងចេញមកឈរមើល… (មានវីដេអូ)

ថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ វីដេអូឃ្លីបដ៏គួរឲ្យរន្ធត់ និងព្រឺក្បាលមួយ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញអ៊ីនធឺណែត ដែលបង្ហាញពីទិដ្ឋភាព ម៉ូតូមួយគ្រឿងជិះបុក រថយន្តមួយគ្រឿង ហើយភ្លាមៗនោះស្រាប់តែព្រលឹង អ្នកស្លាប់ក្រោកឡើង ជាហេតុធ្វើឲ្យមហាជនទូទៅ ជាពិសេសអ្នកនិយមលេងអ៊ីនធឺណែត ដាក់ចម្ងល់ឆ្ងល់ថា តើវាពិតជាការពិត ឬគ្រាន់តែជាការកាត់ត ឬយ៉ាងណា?

បើតាមប្រភពបានឲ្យដឹងថា សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បើកលឿនដូចហោះ មកប៉ះជាមួយនឹងរថយន្តមួយគ្រឿង ដែលកំពុងតែឆ្លងផ្លូវនេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព CCTV ស្ថិតនៅតាមដងផ្លូវមួយកន្លែង ក្នុងក្រុង Lopburi ខេត្ត Phibun Songkram ប្រទេសថៃ។

តាមរយៈវីដេអូឃ្លីបនេះដែរ គេឃើញថា បន្ទាប់ពីរថយន្តប្រភេទដឹកទំនិញធុនតូច (Truck) បានប៉ះគ្នាជាមួយនឹងម៉ូតូ បណ្តាលឲ្យភាគីខាងម៉ូតូ ហោះប៉ើងដូចសំឡីតែម្តង។ ហើយភ្លាមៗនោះគេឃើញថា សាកសពស្រ្តីដែលស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ ស្រាប់តែផុសចេញជាស្រមោលខ្មៅព្រាលៗ ឬហៅថាជាព្រលឹង មកឈរក្បែរសាកសពរបស់ខ្លួនផងដែរ។

ដោយឡែក បើតាមប្រភពសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ស្រ្តីដែលបានស្លាប់នេះ ត្រូវបានគេស្គាល់អត្តសញ្ញាណបានថា ឈ្មោះ Manee រីឯបុរសម្នាក់ទៀតជាអ្នកបើកបរម៉ូតូ ឌុបនារីដែលស្លាប់នោះ មានឈ្មោះថា Banjongrat រងរបួសធ្ងន់ធ្ងរ។

ជាមួយគ្នានេះដែរ អ្នកនិយមលេងអ៊ីនធឺណែតជាច្រើន ក្រោយពីបានទស្សនាឈុតវីដេអូឃ្លីបនេះហើយនោះ បានអះអាងលើកឡើងថា ទស្សនីយភាពនៃវីដេអូគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលព្រលឹងអ្នកស្លាប់ងើបចេញពីសាកសពនេះ គឺពិតស្នាដៃរូបភាពកាត់តតាមរយៈ Photoshop តែប៉ុណ្ណោះ។ ពោលមើលទៅវាមានលក្ខណៈ មិនគ្រប់គ្រាន់មិនសមរម្យ ដែលគួរឲ្យជឿជាក់ ថាពិតប្រាកដនោះបានឡើយ។

ទោះបីជាយ៉ាងណាក៏ក្តី គេក៏មិនទាន់ដឹងច្បាស់ថា រូបភាពនេះគឺជាការពិត ឬគ្រាន់តែជាស្នាដៃកាត់តនៅឡើយនោះទេ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ទស្សនាវីដេអូ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត។ មានរូបភាពមួយចំនួន ថតបានដោយលោក Saul Vazquez ជាប់ស្រមោលសសេ្លកមួយ ធើ្វឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមប្រភពបានឱ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ម៉ូតូមួយគ្រឿង បានកើតឡើង នៅលើមហាវិថីមួយកន្លែង ស្ថិតក្នុងតំបន់ Powell រដ្ឋ Kentucky សហរដ្ឋអាមេរិក។

ក្រោយមក រូបភាពមួយចំនួន ដែលបានថតនៅកន្លែងកើ់តហេតុ ត្រូវបានបង្ហោះក្នុងហេ្វកប៊ុក ដោយលោក Saul Vazquez ដែលជាអ្នកបើកបរឡានដឹកទំនិញ។ ភ្ជាប់ជាមួយរូបភាព គាត់បានសរសេរផងដែរថា «សូមមើលឱ្យជិត និងយកចិត្តទុកដាក់ អ្នកនឹងឃើញស្រមោលមួយ កំពុងហោះនៅលើមួកប៉ូលិស»។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ អ្នកបើកបរមា្នក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។

បន្ថែមពីលើនេះផងដែរ អ្នកលេងហេ្វកប៊ុកមួយចំនួន បានបញ្ចោញមតិថា នេះពិតជាព្រលឹងរបស់អ្នកបើកបរម្នាក់នោះហើយ ដែលកំពុងតែសម្លឹងមើលរាងកាយរបស់ខ្លួន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរជឿឬមិនជឿ!? បុកផាំងភ្លាម ព្រលឹងចេញមកឈរមើល... (មានវីដេអូ)

គួរជឿឬមិនជឿ!? បុកផាំងភ្លាម ព្រលឹងចេញមកឈរមើល... (មានវីដេអូ)

គួរជឿឬមិនជឿ!? បុកផាំងភ្លាម ព្រលឹងចេញមកឈរមើល... (មានវីដេអូ)

គួរជឿឬមិនជឿ!? បុកផាំងភ្លាម ព្រលឹងចេញមកឈរមើល... (មានវីដេអូ)

គួរជឿឬមិនជឿ!? បុកផាំងភ្លាម ព្រលឹងចេញមកឈរមើល... (មានវីដេអូ)