សត្វ​ប្លែកៗ​ ៦​ប្រភេទ​ ពួន​សម្ងំ​ក្នុង​ព្រៃ​លិច​ទឹក​នៅ​ព្រុយណេ

​កោះ​ Borneo ឬ​ឥណ្ឌូណេស៊ី​ហៅថា​កាលីម៉ាន់តាន់ ​ជា​កោះ​ធំ​បំផុត​​នៅ​អាស៊ី​ ស្ថិត​នៅ​ឆ្នេរ​ភាគ​អាគ្នេយ៍​​នៃ​ទ្វីប​អាស៊ី លាត​សន្ធឹង​​លើ​ផ្ទៃ​សមុទ្រ​ប្រមាណ​​៧៤​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ ដែល​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ព្រុយណេ និង​​មាន​ប្រជាជន​រស់​នៅ​​ជាង​ ៤០​ម៉ឺន​នាក់។

 

សត្វ​ប្លែកៗ​ ៦​ប្រភេទ​ ពួន​សម្ងំ​ក្នុង​ព្រៃ​លិច​ទឹក​នៅ​ព្រុយណេ

 

 

ទេសភាព​លើ​កោះ​បាន​អន្ទង​ចិត្ត​​អ្នក​ទេសចរ​​គ្រប់​ជាតិសាសន៍​ដែល​ឆ្លង​កាត់​ទី​នោះ​ឲ្យ​ឈប់​​គយ​គន់​សម្រស់​​ធម្មជាតិ​ប្លែកៗ ពិសេស​ព្រៃ​លិច​ទឹក​ជា​សំបុក​​នៃ​អាណា​ចក្រ​សត្វ​ប្លែក​ៗ ដែល​គេ​កម្រ​ឃើញ​​នៅ​តាម​​តំបន់​ផ្សេង​ៗ។

 

​ប្រភេទ​សត្វ​​កម្រ​ខាង​ក្រោម មិន​ងាយ​នឹង​​បាន​ជួប​ប្រទះ​ឡើយ ហើយ​ខាង​​អ្នក​អភិរក្ស​មិន​អនុញ្ញាត​ឲ្យ​បង្ហាញ​ពី​ទីតាំង​​លម្អិត​​របស់​​សត្វ​ទាំង​នេះ​ទេ ដើម្បី​ធានា​សុវត្ថិភាព​របស់​ពួក​វា។

 

១.​កង្កែប​ដុះ​ស្នែង៖ កង្កែប​ប្រភេទ​​នេះ​មាន​ខ្លួន​ពណ៌លឿង​​​ដូច​ស្លឹក​ឈើ​ងាប់​ជ្រុះ​លើ​ដី ដែល​ងាយ​ស្រួល​ឲ្យ​វា​បន្លំ​ខ្លួន​​ ក្រាប​​ពួន​​គេច​ចេញ​ពី​ភ្នែក​សត្រូវ។ គេ​ហៅ​​បែប​នេះ​ព្រោះ​វា​មាន​សាច់​ដុះ​លើ​ត្របក​ភ្នែក​មាន​រាង​ដូច​ស្នែង​សត្វ តែ​ពេល​ខ្លះ​គេ​ហៅ​វា​​ថា កង្កែប​​ច្រមុះ​វែង​ដែរ។

 

សត្វ​ប្លែកៗ​ ៦​ប្រភេទ​ ពួន​សម្ងំ​ក្នុង​ព្រៃ​លិច​ទឹក​នៅ​ព្រុយណេ

 

 

២. ពស់វែក​ពិស Keeled Pit៖ ពស់​នេះ​​មាន​ក្បាល​ធំ​​ខ្លួន​​លឿង​ខៀវ​ងាយ​បន្លំ​​លើ​មែក​ឈើ។ ​វា​អាច​​សម្ងំ​ជាមួយ​ស្លឹក​​ឈើ​បាន​ច្រើន​សប្ដាហ៍​រង់​ចាំ​ឱកាស​​ឆ្មក់​ចាប់​​ចំណី​​ដូច​ជា​សត្វ​បក្សី និង​ពពួក​សត្វ​កកេរ​។

 

សត្វ​ប្លែកៗ​ ៦​ប្រភេទ​ ពួន​សម្ងំ​ក្នុង​ព្រៃ​លិច​ទឹក​នៅ​ព្រុយណេ

 

 

៣. ក្រពើ​​ទឹក​ប្រៃ៖​ ក្រពើ​នេះ​មាន​ខ្លួន​​​ក្រឡា​​ខ្មៅ​លាយ​លឿង​អាច​ឡើង​គោក​​បាន​​យូរ​​រក​ចាប់​ចំណី តែ​វា​ចូល​ចិត្ត​សម្ងំ​តាម​ឆ្នេរ ទឹក​រលក ឬ​វាល​ភក់​ជា​ដើម។ ​អំបូរ​ក្រពើ​នេះ​​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ក្រពើ​វែង​ និង​​ធំ​ជាង​គេ​បំផុត​លើ​​លោក​ ដោយ​វា​អាច​មាន​​ប្រវែង​ខ្លួន​ដល់​ទៅ​ ៧ម៉ែត្រ។

 

សត្វ​ប្លែកៗ​ ៦​ប្រភេទ​ ពួន​សម្ងំ​ក្នុង​ព្រៃ​លិច​ទឹក​នៅ​ព្រុយណេ

 

 

៤. ស្វា Proboscis៖ ស្វា​ដ៏​កម្រ​ និង​​ជិត​ផុត​ពូជ​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​រស់​​នៅ​តែ​លើ​កោះ​ Borneo តែ​មួយ​កន្លែង​គត់។ វា​មាន​​រោម​ពណ៌​មាស ដៃ​ពណ៌​​ប្រផេះ ​ច្រមុះ​ធំ​​លយ​ទៅ​មុខ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ស្រដៀង​​ទៅ​នឹង​មុខ​មនុស្ស។

 

សត្វ​ប្លែកៗ​ ៦​ប្រភេទ​ ពួន​សម្ងំ​ក្នុង​ព្រៃ​លិច​ទឹក​នៅ​ព្រុយណេ

 

សត្វ​ប្លែកៗ​ ៦​ប្រភេទ​ ពួន​សម្ងំ​ក្នុង​ព្រៃ​លិច​ទឹក​នៅ​ព្រុយណេ

 

 

៥. ខ្លាដំបង​ Clouded៖ ខ្លា​នេះ​មាន​ក្រឡា​ខ្លួន​​ធំ​ៗ ដែល​គេ​ប្រទះ​ឃើញ​នៅ​​លើ​កោះ​ Borneo និង​ស៊ូម៉ាត្រា ហើយ​ចំនួន​របស់​វា​​បាន​ធ្លាក់​ចុះ​នៅ​ប្រ៊ុយណេ។

 

សត្វ​ប្លែកៗ​ ៦​ប្រភេទ​ ពួន​សម្ងំ​ក្នុង​ព្រៃ​លិច​ទឹក​នៅ​ព្រុយណេ

 

 

៦. សត្វ​​កេងកង​រមាស​៖ វា​ជា​ប្រភេទ​សត្វ​កេង​កង​មួយ​ប្រភេទ​ក្នុង​​ចំណោម​កេងកង​ទាំង​​៨​ប្រភេទ​​​នៅ​លើ​កោះ ហើយ​ចំនួន​របស់​វា​​​ក៏​ធ្លាក់​ចុះ​ដែរ៕

 

សត្វ​ប្លែកៗ​ ៦​ប្រភេទ​ ពួន​សម្ងំ​ក្នុង​ព្រៃ​លិច​ទឹក​នៅ​ព្រុយណេ

 

សត្វ​ប្លែកៗ​ ៦​ប្រភេទ​ ពួន​សម្ងំ​ក្នុង​ព្រៃ​លិច​ទឹក​នៅ​ព្រុយណេ

 

 

ចុចអាន៖ សត្វ​១០​ប្រភេទ​សាហាវ​​បំផុត​ នៅ​ព្រៃ​អាម៉ាហ្សូន

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ CNN