ខុនដូ​ដ៏​ធំ​លំដាប់​អន្តរជាតិ​មួយ​ទៀត​នៅ​ភ្នំពេញ សម្ពោធ​លក់​ជា​ផ្លូវ​ការ ព្រឹក​មិញ​នេះ

គម្រោង​ខុនដូ​លំដាប់​ថ្នាក់​អន្តរជាតិ​ដ៏​ប្រណីត “ខុនដូ អ័រគីដេ ឌឹ រ៉ូយាល់” បាន​បើក​សម្ពោធ​លក់​ជា​ផ្លូវ​ការ​ហើយ កាល​ពី​ព្រឹក​មិញ នៅ​ទីតាំង​គម្រោង​ផ្ទាល់​លើ​បណ្ដោយ​ផ្លូវ​២០០៤ ក្រោម​វត្តមាន​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​អ័រគីដេ ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន។

គម្រោង​ដ៏​ធំ​ដែល​សង់​លើ​ផ្ទៃដី ៣,២ ហិចតា​មួយ​នេះ ចែក​ជា ៦ អគារ មាន​បន្ទប់​ខុនដូ​សរុប ១៦០០ យូនីត (units) សម្រាប់​ការ​រស់​នៅ​ម្នាក់​ឯង​ជា​លក្ខណៈ​បុគ្គល ឬ​ក្រុម​គ្រួសារ។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ ខុនដូ អ័រគីដេ ឌឹ រ៉ូយាល់ នឹង​មាន​ទីធ្លា​សួន​ច្បារ​បៃតង​រហូត​ដល់​ជាង ៣ ហិចតា អាង​ហែល​ទឹក​ខ្នាត​ធំ​មួយ ឆ្នេរ​ខ្សាច់​ឯក​ជន សួន​កុមារ តំបន់​ពិចនិច ផ្លូវ​រត់​ហាត់​ប្រាណ ផ្សារ​ទំនើប​លំដាប់​ថ្នាក់​ពិភព​លោក រោង​កុន​ខ្នាត​ធំ ក្លឹប​ហាត់​ប្រាណ-ល-។

ខុនដូ​ដ៏​ធំ​លំដាប់​អន្តរជាតិ​មួយ​ទៀត​នៅ​ភ្នំពេញ សម្ពោធ​លក់​ជា​ផ្លូវ​ការ ព្រឹក​មិញ​នេះ

លោក​ជំទាវ ខៀវ សស៊ីលៀប នាយិកា​ប្រតិបត្តិ​ទូទៅ​របស់​ក្រុមហ៊ុន​អ័រគីដេ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​មិញ​នេះ​ថា៖ “​គម្រោង​ខុនដូ អ័រគីដេ ឌឹ រ៉ូយាល់ ទាក់​ទាញ​អារម្មណ៍ និង​ចាប់​ផ្ដើម​លក់​ដាច់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​បើក​សម្ពោធ​ផ្លូវ​មក​នេះ គឺ​ដោយ​សារ (១) យើង​មិន​តម្រូវ​ឲ្យ​ដាក់​ប្រាក់​តម្កល់ ការ​ប្រាក់ ០% និង​ជម្រើស​បង​រំលស់​ប្រចាំ​ខែ​ត្រឹម ៦៩៩ ដុល្លារ (២) យើង​ផ្ដល់ facilities (ទីកន្លែង​កម្សាន្ត លំហែ ហាត់​ប្រាណ) រហូត​ដល់ ១១៩ មុខ​ផ្សេងៗ​គ្នា​ដែល​ធ្វើ​ឲ្យ​អ្នក​ស្នាក់​នៅ​អាច enjoy lifestyle បាន​គ្រប់​បែប (៣) យើង​មាន Sales Gallery ដែល​មាន​ខុនដូ​គំរូ​ពិត​តាម​ប្រភេទ​ ងាយ​ស្រួល​ដល់​អតិថិជន​សម្រេច​ចិត្ត​ទិញ”។

លោក​ជំទាវ​បន្ត​ថា ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​អតិថិជន​បន្ថែម ក្រុម​ហ៊ុន​បាន​ធានា​ទិញ​យក​ខុនដូ​ពី​អតិថិជន​មក​វិញ​ក្រោយ​ពេល​ចប់​ការ​សាង​សង់​ក្នុង​តម្លៃ ១១០% ពោល​គឺ​អតិថិជន​ចំណេញ​តែ​ម្ដង។

ខុនដូ​ដ៏​ធំ​លំដាប់​អន្តរជាតិ​មួយ​ទៀត​នៅ​ភ្នំពេញ សម្ពោធ​លក់​ជា​ផ្លូវ​ការ ព្រឹក​មិញ​នេះ

លោក​ជំទាវ ខៀវ សស៊ីលៀប នាយិកា​ប្រតិបត្តិ​ទូទៅ​របស់​ក្រុមហ៊ុន​អ័រគីដេ 

ខុនដូ អ័រគីដេ ឌឹ រ៉ូយាល់ នឹង​ចាប់​ផ្ដើម​សាងសង់​នៅ​ដើម​ឆ្នាំ​២០១៧ នេះ ហើយ​បញ្ចប់​ត្រឹម​ឆ្នាំ​២០២០ ខណៈ​ដែល​តម្លៃ​ចាប់​ពី ១៧០០ ដុល្លារ​ក្នុង​ម៉ែត្រ​ការេ។

គម្រោង​អ័រគីដេ ឌឹ រ៉ូយាល់ ទាំង​មូល ត្រូវ​បាន​វិនិយោគ​ដោយ​ប្រើ​ដើម​ទុន​ជាង ៤០០ លាន​ដុល្លារ ហើយ​ចែក​ជា ៣ ផ្នែក គឺ Shop House (លក់​អស់ ៩៥%) ខុនដូ និង​លំនៅឋាន ឬ​វីឡា (លក់​អស់​ជាង ៨០%)។

បើ​លោក​អ្នក​ចាប់​អារម្មណ៍ សូម​អញ្ជើញ​ទៅ​ទស្សនា​ខុនដូ​គំរូ​នៅ Sales Gallery នៅ​ទីតាំង​សាងសង់​ផ្ទាល់ ​ផ្លូវ ២០០៤ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ទល់​មុខ​សាលា​អន្តរជាតិ CIA ឬ​អាច​ទាក់ទង​តាម​លេខ 089 58 5555 / 096 758 5555 / 088 758 8888 / 088 759 5555

អត្ថបទ៖ សុផាត