សល់​តែ​៤​ថ្ងៃ​ទៀត​ James & Bella នឹង​មក​ដល់​ទឹក​ដី​កម្ពុជា

James & Bella នឹង​មក​ដល់​ទឹក​ដី​កម្ពុជា​ដើម្បី​ជួប​ជាមួយ​ប្រិយមិត្ត​របស់​ខ្លួន​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​ទី​៩ តុលា ២០១៦ នៅ​ឯ​ផ្សារ​ទំនើប​អ៊ីអន ទីតាំង Daylight Plaza វេលា​ម៉ោង ១២:៣០ ថ្ងៃ​ត្រង់​ត​ទៅ។

 

ដំណើរ​មក​ដល់​របស់​ពួក​គេ​គឺ​តប​តាម​ការ​អញ្ជើញ​របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី «វេទិកា​តារា​ថៃ​ប្រចាំ PNN 2016» ក្រោយ​ពី​មាន​សំណូមពរ​យ៉ាង​ច្រើន​ពី​សំណាក់​ប្រិយមិត្ត​កម្ពុជា​ដែល​ចង់​ឃើញ James & Bella ដោយ​ផ្ទាល់។

 

សល់​តែ​៤​ថ្ងៃ​ទៀត​ James & Bella នឹង​មក​ដល់​ទឹក​ដី​កម្ពុជា

 

កំពូល​តារា​សម្ដែង​ប្រចាំ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ លោក James Jirayu និងក​ញ្ញា Bella Ranee បាន​បង្ហាញ​ក្តី​រំភើប​របស់​ខ្លួន​ជា​ខ្លាំង​មុន​ជំនួប​ជាមួយ​ប្រិយមិត្ត​កម្ពុជា​តាម​រយៈ​ការ​ផ្ញើ​វីដេអូ​ឃ្លីប​របស់​ពួក​គេ​មក​ពី​ប្រទេស​ថៃ។

 

តួ​ឯក​ប្រុស​ក្នុង​រឿង​ ភរិយា​បណ្តូល​ចិត្ត លោក James Jirayu បាន​និយាយ​ថា៖ “Bella និង​ខ្ញុំ នឹង​មក​ប្រទេស​កម្ពុជា​ដើម្បី​ជួប​អ្នក​ទាំង​អស់​គ្នា​ក្នុង​ពេល​ឆាប់ៗ ខ្ញុំ​ទន្ទឹង​រង់​ចាំ​ជួប​អ្នក​ទាំង​អស់​គ្នា​ណា៎”។

 

មិន​ខុស​គ្នា​ប៉ុន្មាន Bella ក៏​បាន​និយាយ​ដែរ​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​រំភើប​ខ្លាំង​ណាស់​ដែល​បាន​មក​ប្រទេស​កម្ពុជា​ដើម្បី​ជួប​អ្នក​ទាំង​អស់​គ្នា ជួបគ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ”។

 

ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរ​មក​ដល់​របស់​កំពូល​តារា​ទាំង​ពីរ​ដួង PNN បាន​រៀបចំ​កម្មវិធី​ផ្សង​សំណាង​មួយ​ចំនួន​សម្រាប់​ប្រិយមិត្ត ដើម្បី​ទទួល​បាន​សំបុត្រVIP ចូលរួម​ក្នុង​កម្មវិធី «វេទិកា​តារា​ថៃ​ប្រចាំ PNN 2016» អាវ​យឺត និង​មួក​ដ៏​ស្រស់​ស្អាត ព្រម​ជាមួយ​នឹង​រូបថត​ដែល​មាន​ចុះ​ហត្ថលេខា​ផ្ទាល់​ពី James & Bella។

 

ការ​ផ្សង​សំណាង​ដើម្បី​ទទួល​បាន​សំបុត្រVIP ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ខែ​កញ្ញា ហើយ​រហូត​មក​ដល់​ពេល​នេះ ភីអិនអិន​បាន​រក​ឃើញ​អ្នក​ឈ្នះ​សំបុត្រVIP រួច​រាល់​ហើយ។ ប្រិយមិត្ត​ដែល​ឈ្នះ​សំបុត្រVIP សូម​ទៅ​ទទួល​សំបុត្រ​នៅ​អគារ LYP Group ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៣៤៤ មហា​វិថី​ម៉ៅ​សេ​ទុង សង្កាត់​ទួល​ស្វាយ​ព្រៃ​១ ខណ្ឌ​ចំការ​មន ចាប់​ពី​ថ្ងៃ​ទី៦ ដល់​៨ តុលា ២០១៦ ដោយ​ភ្ជាប់​ជាមួយ​ប័ណ្ណ​សម្គាល់​ខ្លួន និង​លេខ​ទូរសព្ទ។

 

សល់​តែ​៤​ថ្ងៃ​ទៀត​ James & Bella នឹង​មក​ដល់​ទឹក​ដី​កម្ពុជា

 

សម្រាប់​មិត្ត​យុវវ័យ ឬ​សាធារណជន​ដែល​មាន​បំណង​ចូលរួម​កម្មវិធី «វេទិកា​តារា​ថៃ​ប្រចាំ PNN 2016» នៅ​ថ្ងៃ​ទី​៩ តុលា នេះ សូម​កុំ​បារម្ភ ឬ​អាក់អន់​ស្រពន់​ចិត្ត ត្បិត​អ្នក​នៅ​តែ​អាច​ចូលរួម​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារា​ភាព​យន្ត​ថៃ​ទាំង​ពីរ​បាន​ដោយ​សេរី នៅ​ផ្សារ​ទំនើប​អ៊ីអន ទីតាំង Daylight Plaza ចាប់​ពី​វេលា​ម៉ោង ១២ :៣០ ថ្ងៃ​ត្រង់ ហើយ​ក៏​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន ផង​ដែរ។

 

សូម​ទស្សនា​វីដេអូ​ខ្លី​អំពី​កម្មវិធី «វេទិកា​តារា​ថៃ​ប្រចាំ PNN 2016»៖

 

អត្ថបទ៖ ពាណិជ្ជកម្ម