គីម ច័ន្ទបូណ៌មី និយាយពីទំនាក់ទំនងស្នេហាជាមួយ ចៅសម្តេចតេជោនាយករដ្ឋមន្ត្រី!

6 Videos


ថ្មីៗនេះតារាសម្តែងរូបស្រស់ដែលមានទម្រង់មុខដូចកូនកាត់ គីម ច័ន្ទបូណ៌មី បានសារភាពថា នាងពិត ជាមានទំនាក់ទំនងស្នេហាជាមួយចៅ សម្តេចតេជោនាយករដ្ឋមន្ត្រីពិតមែន ។ តែទំនាក់ទំនងនេះ ទើបតែកើតឡើង មួយរយៈពេលខ្លីប៉ុណ្ណោះ ។

គីម ច័ន្ទបូណ៌មី និយាយពីទំនាក់ទំនងស្នេហាជាមួយ ចៅសម្តេចតេជោនាយករដ្ឋមន្ត្រី!

គីម ច័ន្ទបូណ៌មី ត្រូវបានគេចាត់ទុកជាតារាពន្លកថ្មី ដែលមានកេរ្ត៍ឈ្មោះបោះសម្លេង ល្បីគួរសមនៅក្នុងពិភពសិល្បៈ ។ អ្វីដែល គួរឲ្យកត់សំគាល់នោះ គ្រាន់តែហក់ចូលសិល្បៈមួយរយៈពេលខ្លីប៉ុណ្ណោះ គីម ច័ន្ទបូណ៌មី មានសកម្មភាពថ្មីៗជាបន្តបន្ទាប់ គឺមានទាំងការ ថតរឿងភាគ រឿងដុំ និង ស្ប៉តពាណិជ្ជកម្មទៀតផង ។

គីម ច័ន្ទបូណ៌មី និយាយពីទំនាក់ទំនងស្នេហាជាមួយ ចៅសម្តេចតេជោនាយករដ្ឋមន្ត្រី!

ស្របពេលដែលប្រជាប្រិយភាពរបស់នាងកំពុងលេចធ្លោ ក៏លេចលឺពត៌មានថា គីម ច័ន្ទបូណ៌មី មានទំនាក់ទំនងពិសេសជាមួយចៅសម្តេចតេជោនាយករដ្ឋមន្ត្រី ។ ទាក់ទងជាមួយរឿងនេះ តារា ជើងថ្មីរូបនេះបានទទួលស្គាល់ថា ជាការពិត នាង និង ចៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នាពិត មែន ហើយក៏មានការដឹងលឺពីសំណាក់ចាស់ទុំទាំងសងខាងដែរ ។

គីម ច័ន្ទបូណ៌មី និយាយពីទំនាក់ទំនងស្នេហាជាមួយ ចៅសម្តេចតេជោនាយករដ្ឋមន្ត្រី!

នៅក្នុងពេលឆាប់ៗខាងមុខនេះ នាងមានបំណងទៅជួបជាមួយ ចាស់ទុំទៀតផង ។ គីម ច័ន្ទបូណ៌មី បានធ្វើការអះអាងថា នាងស្រលាញ់ចៅសម្តេចតេជោនាយករដ្ឋមន្ត្រី មិនមែនដោយសារឃើញគេជាកូនអ្នកមាន ទ្រព្យ និងកិត្តិយសនោះទេ ។ «ពេលនេះពួកខ្ញុំកំពុងស្រលាញ់គ្នាទៅវិញទៅមក គាត់ជាបុរសល្អ និង មិនចេះប្រច័ណ្ឌផ្តេសផ្តាស និង ជាមនុស្សមានចិត្តទូលាយផងដែរ ។ តែទៅថ្ងៃអនាគតប្រែប្រួលយ៉ាងណានោះ ខ្ញុំក៏មិនទាន់ដឹងដែរ» ។ នេះជាការលើកឡើងរបស់ស្រីស្អាត គីម ច័ន្ទបូណ៌មី ៕ ចេនី

គីម ច័ន្ទបូណ៌មី និយាយពីទំនាក់ទំនងស្នេហាជាមួយ ចៅសម្តេចតេជោនាយករដ្ឋមន្ត្រី!គីម ច័ន្ទបូណ៌មី និយាយពីទំនាក់ទំនងស្នេហាជាមួយ ចៅសម្តេចតេជោនាយករដ្ឋមន្ត្រី!គីម ច័ន្ទបូណ៌មី និយាយពីទំនាក់ទំនងស្នេហាជាមួយ ចៅសម្តេចតេជោនាយករដ្ឋមន្ត្រី!

  • គីម ច័ន្ទបូណ៌មី និយាយពីទំនាក់ទំនងស្នេហាជាមួយ ចៅសម្តេចតេជោនាយករដ្ឋមន្ត្រី!已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:សិល្បៈ