មិនដឹងសោះ! ប្ញសស្លាក៏ជា​ឱសថ​សម្រាប់​ព្យាបាល​បញ្ហា​ខ្សោយផ្លូវភេទ​ដែរ

រុក្ខជាតិប្រភេទនេះជាឱសថបុរាណ ត្រូវបានគេប្រើដើម្បីព្យាបាលជំងឺជាច្រើនដូចជា៖ ការកើតមុន, រោគមួល, ឈឺពោះ, ពិបាកក្នុងការរំលាយអាហារ, ជួយកម្ចាត់ព្រូនចេញពីក្នុងខ្លួនមនុស្ស, ជាពិសេសព្យាបាលបញ្ហាអសមត្ថភាពផ្លូវភេទបុរស។

ដើម្បីព្យាបាលមុនបាន គេត្រូវប្រើគ្រាប់ស្លាស្ងួត ១០គ្រាប់, រួចបុកវាឱ្យម៉ត់ ហើយបិតលើមុខកើតមុនឱ្យបាន ២ទៅ ៣ដងក្នុងមួយថ្ងៃ នោះមុននឹងបាត់អស់ដោយមិនចាំបាច់ត្រូវប្រើឱសថផ្សេងទៀត។

Loading...

ដើម្បីអាចព្យាបាលរោគមួល, ត្រូវយកគ្រាប់ស្លាម៉ត់ ១២ក្រាម, ស្លឹកគ្រៃ ២០ក្រាម, ដើមឈើអែម ១០ក្រាមលាយចូលគ្នា បន្ទាប់មកដាក់ទឹកបញ្ចូល។ ទទួលទានឱសថទឹកនេះឲ្យបាន ២-៣ដងក្នុងមួយថ្ងៃ ហើយបន្តប្រើវិធីនេះរយៈពេល ២-៣ថ្ងៃ។

ចំពោះបញ្ហាអសមត្ថភាពផ្លូវភេទបុរស គឺត្រូវប្រើឬសស្លាត្រូវបានគេចាត់ទុកថាជាឱសថដ៏សក្តិសិទ្ធិ, ងាយស្រួលរក ហើយមានតម្លៃថោកជាងឱសថភាគខាងលិច ឬជាអាហារដែលមានលក់នៅលើទីផ្សារ។

បុរសអសមត្ថភាពផ្លូវភេទគួរទទួលទានឬសស្លា ១២ក្រាម, យកមកលាងឱ្យបានស្អាត, ច្រោះយកទឹកវាដោយដាក់ចូលទៅក្នុងឆ្នាំងទឹកក្តៅ ឬឆ្នាំងដីដាំទឹកក្តៅ។ ទទួលទាននៅពេលត្រជាក់ដូចការទទួលទានទឹកធម្មតាដែរ។ បន្តការប្រើវិធីនេះឱ្យបានរយៈពេល ១សប្តាហ៍ ដើម្បីទទួលបានលទ្ធផលប្រសើរឡើង។ ត្រូវចាំថា ឱសថនេះមានប្រសិទ្ធភាពបន្តិចម្តងៗ ដូច្នេះអ្នកប្រើប្រាស់ត្រូវចេះអត់ធ្មត់៕

ប្រភព៖ khmerpropey