សុខៗបាក់ស្រុតចុះមក រត់អត់ទាន់ទេ

រាជធានីភ្នំពេញ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅមុនបន្តិច មានការភ្ញាក់​ផ្អើលមួយ បន្ទាប់ពី​មាន​ករណី​បាក់​សំ​យ៉ាប​ផ្ទះ​ប្រជា​ពល​រដ្ឋ​មួយ​កន្លែង នារសៀលថ្ងៃទី​០៥​ តុលា ២០១៦ ស្ថិត​​​តាម​បណ្តោយ​ផ្លូវ​​៣៧១ ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ដែលបណ្តាល​ឱ្យ​​​​បុរស​ម្នាក់​​ត្រូវ​រង​របួស​ដាច់​ជើង​ម្ខាង និង​ម៉ូតូ​៣គ្រឿង ត្រូវ​ខូចខ្ទេច ។

ទោះបីជាយ៉ាងណា ជំហាន​ដំបូង​គេសង្ស័យអាច​បណ្តាល​មក​ពី​ការ​សាងសង់​គ្មាន​​បច្ចេកទេស​ត្រឹមត្រូវ ដែលខណៈនេះ សមត្ថកិច្ច កំពុងត្រួតពិនិត្យ ។