​ជប៉ុន៖ ប្រែក្លាយព្យុះ​ឲ្យទៅឋាមពលអគ្គិសនីអាចប្រើប្រាស់បាន ៥០ ឆ្នាំ​ សំរាប់​ប្រទេសខ្លួន

វិស្វករជប៉ុន១រូប បានច្នៃប្រឌិតបង្កើតទួរប៊ីនខ្យល់ព្យុះដំបូងគេលើពិភពលោក អាចផ្គត់ផ្គង់ឋាមពលបរិសុទ្ធឲ្យប្រទេសនេះទាំងមូល សំរាប់ប្រើបានកន្លះសតវត្ស ។

តាម Inhabitat ចុះផ្សាយថ្ងៃទី២៨ កញ្ញា នោះវិស្វករ Atsushi Shimizu អ្នកជំនាញការនៃវិទ្យាស្ថានស្រាវជ្រាវជាតិជប៉ុន បានច្នៃបង្កើតនូវទួរប៊ីនឆ្លាតវៃសំរាប់ធ្វើអាជីវកម្មពីកម្លាំងខ្យល់ដ៏ខ្លាំងសម្បើម នៃបណ្តាព្យុះធំៗ ហើយផលិតជាឋាមពលអគ្គិសនីបានគ្រប់គ្រាន់សំរាប់ប្រទេសនេះប្រើប្រាស់បានក្នុងអំឡុង ៥ ទសវត្សរ៍ ។

Loading...

ទួរប៊ីនខ្យល់ធម្មតា ភាគច្រើនវាយរងការបំផ្លាញដោយសារព្យុះត្រូពិចធំៗ ប៉ុន្តែ តាមរចនាប្លង់ទួរប៊ីនព្យុះថ្មី មានឈ្មោះថា Challenergy ដែលមានអក្ស័បង្វិលបញ្ឈររបស់ Shimizu វាមានកំរិតធុនខ្ពស់ ហើយអាចទទួលយកប្រភពខ្យល់ពីច្រើនទិស ។ បើតាមការប៉ាន់ស្មានរបស់បន្ទប់ពិសោធន៍សាគរសាស្ត្រ និងឧត្តុនិមវិទ្យា មហាសមុទ្រអាត្លង់ទិកនៅ Florida អាមេរិក នោះព្យុះនីមួយៗបានបញ្ចេញប្រភពឋាមពលខ្យល់ស្មើនឹង ១,៥ ពាន់លាន Jun ក្នុងវិនាទី -ចំនួនគ្រប់គ្រាន់សំរាប់គ្រួសារចំនួន ៣៨ ប្រើប្រាស់បាន១ឆ្នាំ ។

គំរូទួរប៊ីនតូចមួយនៃទួរប៊ីនព្យុះ បានត្រូវតម្លើងនៅលើកោះ Okinawa ភាគខាងលិចជប៉ុន ។ Shinuzu ឲ្យដឹងថាៈ “ជប៉ុនមានប្រភពឋាមពលអគ្គិសនីខ្យល់ច្រើនជាងឋាមពលពន្លឺព្រះអាទិត្យ តែពុំទាន់ទាញយកមកប្រើប្រាស់បាន ហើយវាជាសក្តានុពលមួយអាចឲ្យជប៉ុនក្លាយជាមហាអំណាចអំពីឋាមពលអគ្គិសនី” ៕