តំណាង​រដ្ឋាភិបាល អង្គទូត អង្គការ និង​អ្នកកាសែត​ជជែក​គ្នា​រឿង​អភិរក្ស​បរិស្ថាន​នៅ​ថ្ងៃស្អែក​ និពន្ធដោយ : ចំណារ       October-05-2016, 4:10 pm         216

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តំណាង​រដ្ឋាភិបាល អង្គទូត អង្គការ និង​អ្នកកាសែត​ជជែក​គ្នា​រឿង​អភិរក្ស​បរិស្ថាន​នៅ​ថ្ងៃស្អែក​​ភ្នំពេញ​៖ តំណាង​រដ្ឋាភិបាល អង្គការ និង​អ្នកកាសែត​ជជែក​គ្នា​រឿង​អភិរក្ស​បរិស្ថាន​នៅ​ថ្ងៃស្អែក​នៅ​ទីក្រុង​ភ្នំពេញ​។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​, រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​, និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​សារព័ត៌មាន​ជាង​២០, តំណាង​ទូត​, តំណាង​អង្គការ និង​សមាជិក​គណៈកម្មាធិការ​នាយក នៃ​ក្លិប​អ្នកកាសែត​ស្ទើរ​ទាំងអស់​នឹងចូលរួម​វេទិកា​និពន្ធ​នាយក​ស្តីពី​ពី​ការអភិវឌ្ឍ និង​អភិរក្ស​បរិស្ថាន​ប្រកបដោយ​ចីរភាព​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​មេគង្គ​។

​តើ​ស្ថាប័ន​សារព័ត៌មាន​អាច​ចូលរួម​លើកកម្ពស់​ការអភិរក្ស​បរិស្ថាន​ប្រក​ដោយ​និរន្តរភាព​យ៉ាងដូចម្តេច​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​ទន្លេមេគង្គ​? នេះ គឺជា​ប្រធានបទ​ចម្បង​ដែល​នឹងត្រូវ​លើកឡើង​នៅ​ចំពោះមុខ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កា​ញា​រី​ទ្ធិ​, រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់​, តំណាង​អង្គទូត​, អង្គការ និង និពន្ធ​នាយក​សារព័ត៌មាន​ជាច្រើន​នាក់​នៅ​ទីក្រុង​ភ្នំពេញ​។

តំណាង​រដ្ឋាភិបាល អង្គទូត អង្គការ និង​អ្នកកាសែត​ជជែក​គ្នា​រឿង​អភិរក្ស​បរិស្ថាន​នៅ​ថ្ងៃស្អែក​ និពន្ធដោយ : ចំណារ       October-05-2016,  4:10 pm         216

​នេះ គឺជា​លើក​ទី​១​ហើយ ដែល​អ្នកសារព័ត៌មាន តំណាង​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល អង្គទូត ជួបគ្នា​ដើម្បី​ជជែក​ដោយ​ភាពស្មោះត្រង់​ដើម្បី​ដោះស្រាយ​រឿង​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា​។ បញ្ហា​បរិស្ថាន គឺជា​ប្រធានបទ​ក្តៅ​មួយ​ក្នុងចំណោម​ប្រធានបទ​ដទៃទៀត​ដែល​បាន និង​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ ការអភិរក្ស​ព្រៃឈើ សត្វព្រៃ ការផ្លាស់ប្តូរ​អាស​ធាតុ ទឹកជំនន់ សុទ្ធសឹង​ជា​ប្រធានបទ​ដែល​អ្នកចូលរួម​អាច​លើកឡើង​នៅក្នុង​វេទិកា​នៅ​ថ្ងៃស្អែក​នេះ​។

​វេទិកា​និពន្ធ​នាយក​ស្តីពី​ការចូលរួម​របស់់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងការ​អភិរក្ស​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​ទន្លេមេគង្គ ត្រូវបាន​រៀបចំឡើង​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​សារព័ត៌មាន CIMS នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​នៅក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​៕

តំណាង​រដ្ឋាភិបាល អង្គទូត អង្គការ និង​អ្នកកាសែត​ជជែក​គ្នា​រឿង​អភិរក្ស​បរិស្ថាន​នៅ​ថ្ងៃស្អែក​ និពន្ធដោយ : ចំណារ       October-05-2016,  4:10 pm         216