រុស្ស៊ីបញ្ជូនមីស៊ីល S-300 ទៅកាន់កំពង់ផៃ Tartus ស៊ីរី ខណៈស្ថានការណ៍ តានតឹងជាមួយអាមេរិក

កាលពីថ្ងៃទី៤ ខែតុលា រុស្ស៊ីអះអាងថា បានបញ្ជូនមីស៊ីល S-300 ទៅកាន់ទឹកដីស៊ីរី កំពង់ផែ Tartus ខណៈដែល ស្ថានការណ៍តានតឹងខ្លាំងឡើងជាមួយអាមេរិក ពាក់ព័ន្ធសង្គ្រាមស៊ីវិលអូសបន្លាយ ពេលជាង៥ឆ្នាំកន្លងនេះ ។

រុស្ស៊ីបញ្ជូនមីស៊ីល S-300 ទៅកាន់កំពង់ផៃ Tartus ស៊ីរី ខណៈស្ថានការណ៍ តានតឹងជាមួយអាមេរិក

ការបញ្ជូនមីស៊ីសធុនទំនើបសម្រាប់ទប់ស្កាត់ការវាយប្រហារពីយន្តហោះចម្បាំង ឬពីនាវានាំផ្លូវនេះ កើតឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសផ្អាករាល់ការចរចាជាមួយទីក្រុងមូស្គូទាក់ទងកិច្ចព្រមព្រៀងឈប់បាញ់ដែលមូស្គូកំពុងតែជួយគាំទ្រដល់កងកម្លាំងលោកបាសា អាល់អាសាដនោះ ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានថ្លែងថា កាំជ្រួចមីស៊ីលបាញ់ចេញពីជើង ទម្រផ្ទាល់ដី S-300 នេះ ជាប្រព័ន្ធមីស៊ីលការពារសុទ្ធសាធ មិនមែនជាមីស៊ីលគំរាមកំហែងទៅលើភាគីណាមួយ ឡើយ ។ យើងមិនយល់ទាល់តែសោះថា ហេតុអ្វីបានជាមានការព្រួយបារម្ភក្នុងចំណោមប្រទេសលោកខាង លិចដោយសារតែការដាក់ប្រព័ន្ធមីស៊ីលនេះឡើយ ៕

ប្រភព ៖ nokorwatnews

  • រុស្ស៊ីបញ្ជូនមីស៊ីល S-300 ទៅកាន់កំពង់ផៃ Tartus ស៊ីរី ខណៈស្ថានការណ៍ តានតឹងជាមួយអាមេរិក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កំសាន្ត
Tags: