ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte ដេញ Obama ឲ្យ​ទៅ​នរក​

ជាថ្មីម្ដងទៀត ក្រោយពីមានភាពស្ងប់ស្ងាត់បានមួយរយៈ ពេលនេះប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយពាក្យអាក្រក់សំដៅលោក Barack Obama ម្ដងទៀតហើយ នោះគឺដេញឲ្យលោក Obama ទៅនរក ព្រមទាំងគំរាមបែកគ្នាជាមួយអាមេរិក បន្ទាប់ពីមានទំនាក់ទំនងជាសម្ព័ន្ធមិត្តយោធានឹងគ្នាអស់ជាច្រើនឆ្នាំមក ។

ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte ដេញ Obama ឲ្យ​ទៅ​នរក​

ការដេញឲ្យលោក Obama ទៅនរកនេះ គឺលោក Duterte បានថ្លែងឡើងក្រោយពីអាមេរិក និងហ្វីលីពីន ចាប់ផ្ដើមសមយុទ្ធយោធារួមគ្នាមួយ នៅទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ ហើយវានឹងត្រូវបញ្ចប់ទៅវិញនៅថ្ងៃទី១២ ខែតុលា តែអ្វីដែលគួរឲ្យកត់សម្គាល់ចំពោះពាក្យសម្ដីរបស់លោក Duterte នេះ គឺមុននេះមួយសប្ដាហ៍ លោកបានបញ្ជាក់ថា សមយុទ្ធយោធាលើកនេះ គឺជាសមយុទ្ធចុងក្រោយហើយ រវាងប្រទេសទាំង២ ដោយលោក Duterte ក៏បានប្រកាសជាថ្មី ពីចេតនាចង់កាត់ផ្ដាច់ទំនាក់ទំនងនឹងអាមេរិក ដើម្បីជាប្រយោជន៍ដល់រុស្ស៊ី និងចិន ។

ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte ដេញ Obama ឲ្យ​ទៅ​នរក​សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦នេះ ត្រូវបានមនុស្សមួយចំនួនចាត់ទុកថា ជាឆ្នាំសម្រាប់ពួកបុរសខ្លាំងឡើងកូដ ជាក់ស្ដែងក្នុងនោះមានដូចជា លោក Donald Trump បេក្ខភាពប្រធានាធិបតីអាមេរិក លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន និងបុរសខ្លាំងរុស្ស៊ី លោក Vladimir Putin ៕

ប្រភព ៖ kqube

  • ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte ដេញ Obama ឲ្យ​ទៅ​នរក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: