ឧទ្ធម្ភាគចក្រ​យោធា​​ ម៉ាឡេស៊ី ហោះ​ធ្លាក់​លើ​សាលា រៀន​ចំ​ពេល​កំពុង​មាន​ សិស្ស របួស​ជាង​២០​នាក់

ឧទ្ធម្ភាគចក្រយោធារបស់ម៉ាឡេស៊ីមួយគ្រឿង បានធ្លាក់ចំអគារសិក្សាមួយកន្លែង ក្នុងសាលាដាច់ស្រយាលមួយនៃកោះ Borneo ក្នុងពេលសិស្សកំពុងរៀន ធ្វើឲ្យរបួសមនុស្ស២២នាក់ ក្នុងនោះក៏មានសិស្សជាច្រើនផងដែរ ។

ឧទ្ធម្ភាគចក្រ​យោធា​​ ម៉ាឡេស៊ី ហោះ​ធ្លាក់​លើ​សាលា រៀន​ចំ​ពេល​កំពុង​មាន​ សិស្ស របួស​ជាង​២០​នាក់

កងទ័ពអាកាសម៉ាឡេស៊ីបាននិយាយថា ឧទ្ធម្ភាគចក្រនោះស្ថិតក្នុងការហ្វឹកហាត់ជាប្រចាំមួយ តែភ្លាមៗនោះ ស្រាប់តែត្រូវការចុះចតបន្ទាន់ ២ម៉ោងក្រោយឧទ្ធម្ភាគចក្រហោះចេញពីវិទ្យាល័យមួយ នៃតំបន់ Tawau នៃរដ្ឋ Sabah ។

មនុស្ស១៤នាក់ក្នុងឧទ្ធម្ភាគចក្រ សុទ្ធតែនៅរស់រានមានជីវិតដដែល ហើយមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះ នឹងត្រូវគេធ្វើការស៊ើបអង្កេតបន្ថែម ។ គួរបញ្ជាក់ថា ដោយសារតែឧទ្ធម្ភាគចក្រធ្លាក់លើអគារសិក្សា ក្នុងពេលសិស្សកំពុងរៀន វាធ្វើឲ្យសិស្សសាលា៧នាក់ និងបុគ្គលិកសាលាម្នាក់រងរបួស ៕

ឧទ្ធម្ភាគចក្រ​យោធា​​ ម៉ាឡេស៊ី ហោះ​ធ្លាក់​លើ​សាលា រៀន​ចំ​ពេល​កំពុង​មាន​ សិស្ស របួស​ជាង​២០​នាក់

ប្រភព ៖ kqube

  • ឧទ្ធម្ភាគចក្រ​យោធា​​ ម៉ាឡេស៊ី ហោះ​ធ្លាក់​លើ​សាលា រៀន​ចំ​ពេល​កំពុង​មាន​ សិស្ស របួស​ជាង​២០​នាក់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: