ក្រុមហ៊ុន Google បានបញ្ចេញម៉ូដែល ទូរសព្ទ២នៅថ្ងៃនេះ

ក្រុមហ៊ុន Google បានបញ្ចេញម៉ូដែល ទូរសព្ទ២នៅថ្ងៃនេះ

Pixel និង Pixel XL គីជាម៉ូដែលទូរសព្ទថ្មីទំនើប ដែលទើបនឹងបាន បញ្ចេញទៅក្នុងទីផ្សារនៅថ្ងៃនេះដោយក្រុម ហ៊ុន Google។ ទូរសព្ទ Google ទាំង២ម៉ូដែលនោះមានលក្ខណៈសម្បត្តិពិសេសៗជាច្រើនក្នុងការប្រកួតប្រ ជែង ជាមួយទូរសព្ទ iPhone 7 & 7 plus របស់ក្រុមហ៊ុន Apple។

ទូរសព្ទ Google ជំនាន់ថ្មីបានភ្ជាប់មកជាមួយនៅបន្ទះ Chip Snapdragon 821 របស់ Qualcommដែលមាន ល្បឿ ន 2.15GHz និងមាន RAM ទំហំ 4GB ដែលអាចជួយឲ្យប្រព័ន្ធដំណើរការ មានភាពរលួនជាមួយប្រព័ន្ធ ប្រតិបត្តិ ការ Android ជំនាន់ចុងក្រោយបង្អស់ Nougat 7.1។

វាក៏បានបំពាក់នូវកាមេរ៉ាកម្រិត 12.3MP ដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ថតយករូបភាពក្នុងកម្រិតមួយច្បា ស់បាន ព្រមទាំងកម្មវិធី Google Photos សម្រាប់ផ្ទុករូបភាពនិងវីដេអូក្នុងកម្រិត Full HD ដោយគ្មានកំណត់ នោះ ទ្បើយ។ ទូរសព្ទ Google ជំនាន់ថ្មីនេះនឹងត្រូវបានដាក់លក់ចាប់ពីតំលៃ ៦៤៩ដុល្លារទ្បើងទៅសម្រាប់ Pixel និង  ៧៧០ដុល្លារទ្បើងទៅសម្រាប់ Pixel XL៕

ប្រភព ៖ vodhotnews

 

  • ក្រុមហ៊ុន Google បានបញ្ចេញម៉ូដែល ទូរសព្ទ២នៅថ្ងៃនេះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: