FIFA គ្រោងកែទម្រង់រូបមន្តប្រកួត World Cup ពី ៣២ ក្រុម ទៅ ៤៨ ក្រុម

កាលពីពេលថ្មីៗនេះក្នុងពេលទៅទស្សនកិច្ចនៅប្រទេសចិន លោក Ivanantino ប្រធាន FIFA បាន បង្ហើបឲ្យដឹងថា លោកកំពុងតែមានគម្រោងធ្វើការកែទម្រង់ទៅលើរូបមន្តនៃការប្រកួតនៅក្នុង World Cup ដោយបង្កើនក្រុមប្រកួតពី ៣២ ក្រុមដល់ ៤៨ ក្រុម ។ បើតាមកម្រោងកែទម្រង់របស់លោកប្រធាន FIFA រូបនេះ គឺការប្រកួតក្នុងវគ្គវិលជុំនៅតាមពូលនិមួយៗនៅតែរក្សា ៣២ ក្រុមដដែល ។ ប៉ុន្តែមុនរយៈពេល ៣ ថ្ងៃនៃការប្រកួតតាមពូល គឺត្រូវមានការប្រកួតវគ្គជម្រុះ ១ លើកសិន ។

FIFA គ្រោងកែទម្រង់រូបមន្តប្រកួត World Cup ពី ៣២ ក្រុម ទៅ ៤៨ ក្រុម

លោក Ivanantuno បាននិយាយថា មាន ១៦ ក្រុមមានសិទ្ធិអាចចូលប្រកួតក្នុងវគ្គវិលជុំតាមពូលដោយ ផ្ទាល់ ក្រៅពីនោះ ៣២ ក្រុមផ្សេងទៀតត្រូវប្រកួតក្នុងវគ្គចម្រុះ ១ លើកសិន ដើម្បីជ្រើសរើសយកតែ ១៦ ក្រុម សម្រាប់បូកបញ្ចូលជាមួយនឹង ១៦ ក្រុមដែលឈរជើងចាំជាស្រេច ។

FIFA គ្រោងកែទម្រង់រូបមន្តប្រកួត World Cup ពី ៣២ ក្រុម ទៅ ៤៨ ក្រុម

ដូច្នេះបង្កើតបានជា ៣២ ក្រុម និង បែង ចែកជា ៨ ពូលដដែល ប៉ុន្តែនេះគ្រាន់តែជាគម្រោងនៃការកែទម្រង់របស់លោកប្រធាន FIFA ទើបឡើងថ្មីតែ ប៉ុណ្ណោះ ហើយលោកក៏មិនបានបញ្ជាក់ប្រាប់ពីកាលបរិច្ឆេទច្បាស់លាស់នៃការអនុវត្តនោះផងដែរ ៕

FIFA គ្រោងកែទម្រង់រូបមន្តប្រកួត World Cup ពី ៣២ ក្រុម ទៅ ៤៨ ក្រុម

ប្រភព ៖ pmhotnews

  • FIFA គ្រោងកែទម្រង់រូបមន្តប្រកួត World Cup ពី ៣២ ក្រុម ទៅ ៤៨ ក្រុម已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: