នាវា​ចម្បាំង​អាមេរិក​ ២​គ្រឿង​ចូល​ចត​នៅ​មូលដ្ឋាន​ទ័ព​ ជើង​ទឹក​វៀតណាម

នាវា​ចម្បាំង​អាមេរិក​ ២​គ្រឿង​ចូល​ចត​នៅ​មូលដ្ឋាន​ទ័ព​ ជើង​ទឹក​វៀតណាម

នាវាចម្បាំង២គ្រឿងរបស់អាមេរិក បានចូលចតរយៈ ពេលខ្លីមួយ នៅឯមូលដ្ឋានកងទ័ពជើងទឹកវៀតណាម ស្ថិត នៅឆកសមុទ្រខាំរ៉ាញ់ ដែលជាការវិលត្រឡប់ដ៏សំខាន់របស់នាវាចម្បាំងអាមេរិកទៅកាន់ ទីតាំងភស្តុ ភាដ៏សំ ខាន់មួយកាលពីអំឡុងសង្គ្រាមវៀតណាម។ នេះដោយយោងតាមការផ្សាយរបស់ Reuters ដែលបាន ដកស្រង់ សេចក្ដីប្រកាសព័ត៌មានរបស់កងទ័ពជើងទឹកអាមេរិក កាលពីថ្ងៃម្សិលមិញ។

Reuters បានរាយការណ៍ថា នាវា USS Frank Cable និងនាវាបំពាក់ទៅដោយមីស៊ីល USS John S. McCain បានធ្វើដំណើរទៅដល់មូលដ្ឋានកងទ័ពជើងទឹកវៀតណាមកាលពីថ្ងៃអាទិត្យកន្លងមកនេះ ដែលបង្ហាញពីការរីក ចម្រើនដ៏ឆាប់រហ័សនៃទំនាក់ទំនងវិស័យយោធារវាងប្រទេសអតីតជាគូសត្រូវនឹងគ្នាទាំងពីរនេះ។

បើតាម Reuters ដំណើរទស្សនកិច្ចនៃនាវាចម្បាំងទាំង២គ្រឿងនេះ បានកើតឡើងក្រោយពីអាមេរិកសម្រេច លុបចោលកាលហ៊ុំព័ទ្ធការលក់អាវុធរបស់ខ្លួនជាមួយប្រទេសវៀតណាម កាលពីខែឧសភាកន្លងមកដែលជា ផ្នែកមួយនៃយុទ្ធសាស្ត្រ “រក្សាតុល្យភាពឡើងវិញ”នៅតំបន់អាស៊ីរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា។

ការចូលចតរបស់នាវចម្បាំងអាមេរិកនេះ បានកើតឡើងចំពេលដែលវៀតណាម និងចិន មានជម្លោះតឹងតែង នឹងគ្នាជុំវិញដែនទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូង៕

ប្រភព ៖ vodhotnews

  • នាវា​ចម្បាំង​អាមេរិក​ ២​គ្រឿង​ចូល​ចត​នៅ​មូលដ្ឋាន​ទ័ព​ ជើង​ទឹក​វៀតណាម已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កំសាន្ត
Tags: