ប្រាក់ មុន្នី​ឧត្តម៖ ក្រុម​កម្ពុជា​យល់​ចិត្ត​គ្នា ​ខ្លាំង​និង​ត្រៀម​ខ្លួន​រួច​ហើយ​ សម្រាប់​ប្រកួតស្អែក​នេះ​

ប្រាក់ មុន្នី​ឧត្តម៖ ក្រុម​កម្ពុជា​យល់​ចិត្ត​គ្នា ​ខ្លាំង​និង​ត្រៀម​ខ្លួន​រួច​ហើយ​ សម្រាប់​ប្រកួតស្អែក​នេះ​

កីឡា៖ ក្រុមជម្រើសជាតិកម្ពុជានឹងទទួលភ្ញៀវ ក្រុមហុងកុងក្នុងលក្ខណៈមិត្តភាពអន្តរជាតិនៅថ្ងៃទី៦ខែតុលាឆ្នាំ២០១៦ក្នុងពហុកីឡដ្ឋានជាតិខណៈគ្រូបង្វឹកនិងប្រធានក្រុមបាលទាត់របស់ជម្រើសជាតិទាំងពីរក៏បានចូលរួមធ្វើសន្និសីទសារព័ត៌មានកាលពីព្រឹកមិញ។

ប្រាក់ មុន្នី​ឧត្តម៖ ក្រុម​កម្ពុជា​យល់​ចិត្ត​គ្នា ​ខ្លាំង​និង​ត្រៀម​ខ្លួន​រួច​ហើយ​ សម្រាប់​ប្រកួតស្អែក​នេះ​

កីឡាករប្រាក់ មុន្នីឧត្តម បាននិយាយក្នុងសន្និសីទកាសែតនេះថា ក្រុមកម្ពុជាមានការយល់ចិត្តគ្នាខ្លាំងនិងត្រៀមខ្លួនសម្រាប់ការប្រកួតនៅយប់ស្អែកនេះរួចហើយ។ ” ទាំងខ្ញុំនិងមិត្តរួមក្រុមមានទម្រង់លេងយល់ចិត្តគ្នាខ្លាំង បន្ទាប់ពីបោះជំរំហ្វឹកហាត់រយៈពេល១០ថ្ងៃនៅប្រទេសសិង្ហបុរី និងជាពិសេសបានប្រកួតមិត្តភាពបីប្រកួតនៅទីនោះ” សម្ដីរបស់ខ្សែបម្រើប្រយុទ្ធ មុន្នីឧត្តម ក្នុងសន្និសីទកាសែតនៅ Nagaworld នៅព្រឹកថ្ងៃទី៥ខែតុលានេះ។

ប្រាក់ មុន្នី​ឧត្តម៖ ក្រុម​កម្ពុជា​យល់​ចិត្ត​គ្នា ​ខ្លាំង​និង​ត្រៀម​ខ្លួន​រួច​ហើយ​ សម្រាប់​ប្រកួតស្អែក​នេះ​

កីឡាកររបស់ក្រុមព្រះខ័នរាជស្វាយរៀងបានបន្តថា៖” ការប្រកួតនៅទឹកដីហុងកុងដែលកម្ពុជាចាញ់ម្ចាស់ផ្ទះ៤ទល់២ដោយសារមានបញ្ហាប្រឈមខ្លះគឺ ទីមួយ ទីលានមានភាពរអិលហើយពិសេសការប្រកួតក្នុងទឹកដីគេ ទីពីរកីឡាកររបស់ហុងកុងលេងយល់ចិត្តគ្នាទៀតផង។ ទោះយ៉ាងណាការប្រកួតយប់ស្អែក ពួកយើងនឹងខិតខំឲ្យអស់ពីលទ្ធភាពដោយតែយើងប្រកួតក្នុងទឹកដីខ្លួនឯងហើយយើងស៊ាំទៅនឹងទីលានរួចទៅហើយ”៕

ប្រភព ៖ kqube

  • ប្រាក់ មុន្នី​ឧត្តម៖ ក្រុម​កម្ពុជា​យល់​ចិត្ត​គ្នា ​ខ្លាំង​និង​ត្រៀម​ខ្លួន​រួច​ហើយ​ សម្រាប់​ប្រកួតស្អែក​នេះ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: