ប្រទេសកម្ពុជាឈរលេខ រៀងទី៦ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាឆ្នេរខ្សាច់ លើកទី៥នៅប្រទេស​ វៀតណាម

ប្រទេសកម្ពុជាឈរលេខ រៀងទី៦ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាឆ្នេរខ្សាច់ លើកទី៥នៅប្រទេស​ វៀតណាម

ប្រទេសវៀតណាម៖ កីឡាករកីឡាការិនីជម្រើសជាតិ របស់ប្រទេសកម្ពុជាចំនួន ៥ប្រភេទកីឡាដណ្តើមបាន ចំណាត់ថ្នាក់លេខ៦ក្នុងចំណោមប្រទេសចូលរួមចំនួន៤២ប្រទេសក្នុងទ្វីបអាស៊ីស្មើនឹង១៤ប្រភេទកីឡាមាន១៧២វិញ្ញាសាមានអត្តពលិក សរុប៥.០០០នាក់ ។

នេះបើយោងតាមប្រភពព័ត៌មានរបស់មន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាបានឲ្យដឹង។ ការប្រ កួតកីឡាឆ្នេរខ្សាច់លើកទី៥នៅទីក្រុងដាណាងប្រទេសវៀតណាម នោះកម្ពុជាទទួលបានចំណាត់ ល្អប្រសើរ។

ជាមួយនឹងការប្រកាសចំណាត់ថ្នាក់ខាងលើនេះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាដែលបានចុះផ្ទាល់ជាមួយកីឡាករកីឡាការិនី កម្ពុជានៅទីក្រុងដាណាងកន្លែងប្រកួតមានប្រសា សន៍ថា សម្រាប់ការប្រកួតលើកក្រោយគណៈកម្មាធិការរៀបចំការប្រកួតកីឡាឆ្នេរខ្សាច់បានចែចូវឲ្យកម្ពុជាធ្វើ ជាម្ចាស់ផ្ទះ ព្រោះកម្ពុជាគឺជាសមាជិកក្លិបឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេលើក្នុងពិភពលោក ប៉ុន្តែអ្វីៗទាំងនេះ មិនទាន់ប្រាកដនៅឡើយទេ។

ជាលទ្ធផលនៃព្រឹត្តិការណ៍ប្រកួតកីឡាឆ្នេរ ខ្សាច់លើកទី៥កម្ពុជាដណ្ដើមបានមេដាយមាសចំនួន៦គ្រឿង មេដា យប្រាក់ចំនួន៦គ្រឿង និងមេដាយសំរឹទ្ធិចំនួន៩គ្រឿងលើប្រភេទកីឡាចំនួន៥ប្រភេទដូចជាកីឡាចំបាប់ឆ្នេរខ្សា ច់បាល់ទះឆ្នេរខ្សាច់ ល្បុក្កតោ វ៉ូវីណាម និង ប៉េតង់ឆ្នេរខ្សាច់ ។ ប៉ុន្តែ ចំបាប់ និង បាល់ទះ រកពុំបានមេដាយនោះ ទេ ។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍ប្រ កួតកីឡាអាស៊ី ឆ្នេរខ្សាច់លើកទី៥ នៅទីក្រុងដាណាងប្រទេសវៀតណាមនោះកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ ៦ក្នុងចំណោម៤២ ប្រទេសដែលចូលរួមប្រកួត ក្នុងនោះប្រទេសចំនួន១០ត្រូវបានគេចាត់ទុកថាស្ថិតក្នុង Top Ranking គឺ វៀតណាមជាម្ចាស់ផ្ទះ លំដាប់លេខ១, ថៃលេខ២, ចិនលេខ៣, អុីរ៉ង់លេខ៤, ម៉ុងហ្គោលីលេខ៥ និង កម្ពុជាលេខ៦, ចំណាត់ថ្នាក់លេខ៧ ប្រទេសកាតារ, លេខ៨ហ៊្សកដានី, លេខ ៩អារ៉ាប់អេមីរ៉ាត និងលេខ ១០ម៉ា ឡេស៊ី ។ សម្រាប់កីឡាប៉េតង់កម្ពុជារកបានមេដាយមាស ៣គ្រឿង ប្រាក់ ១គ្រឿង និងសំរឹទ្ធិ ៣គ្រឿង ។ ល្បុក្ក តោរកបានមេដាយមាស ១គ្រឿង ប្រាក់៤គ្រឿងនិងសំរឹទ្ធិ២គ្រឿង ។ កីឡាវ៉ូវីណាមរកបានមេដាយមាស ២គ្រឿ ងប្រាក់ ១គ្រឿង សំរឹទ្ធិ៤ គ្រឿង៕

ប្រទេសកម្ពុជាឈរលេខ រៀងទី៦ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាឆ្នេរខ្សាច់ លើកទី៥នៅប្រទេស​ វៀតណាម

ប្រភព ៖ nokorwatnews

  • ប្រទេសកម្ពុជាឈរលេខ រៀងទី៦ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាឆ្នេរខ្សាច់ លើកទី៥នៅប្រទេស​ វៀតណាម已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: