ឃួន ឡាបូរ៉ាវី សុំចិត្តអ្នកគាំទ្រ ពេលកម្ពុជាប៉ះ នឹងហុងកុងស្អែកនេះ (មានវីដេអូ)

សូមទស្សនាវីដេអូ ៖

ខណៈពេលដែលក្រុមជម្រើសជាតិឈុតធំរបស់ កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះដើម្បីទទួលស្វាគមន៍ ការប្រកួតមិត្ត ភាពអន្តរជាតិជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិហុងកុង នៅថ្ងៃទី ០៦ តុលា ស្អែកនេះកីឡាករកាន់តំណែង ខ្សែប្រយុទ្ធជាង ៨ឆ្នាំ ឃួន ឡាបូរ៉ាវី បានចេញវីដេអូររំឭក ក៏ដូចជាសុំចិត្តដល់អ្នកគាំទ្រទាំងអស់កុំផ្លោះរបងពេ លកម្ពុជាប្រកួតបើកឆាកជាមួយហុងកុង ។

នៅក្នុងខ្លឹមសារនៃវីដេអូនេះដែរ បានបង្ហាញពីអាកប្បកិរិយាផ្លោះរបងរបស់អ្នកគាំទ្រ ដើម្បីទៅចូលរួមការប្រកួត ដោយសារខកខានមិនបានទិញសំបុត្រ ឬក៏មូលហេតុផ្សេងៗទៀត ដែលទង្វើទាំងអស់នេះធ្វើឱ្យមានមតិជាច្រើ នរិះគន់និងជាគំរូមិនល្អ ដែលជាហេតុធ្វើឱ្យអាប់ឱនកិត្តិយសដល់ប្រទេសជាតិទាំងមូលផងដែរ។

ឃួន ឡាបូរ៉ាវី សុំចិត្តអ្នកគាំទ្រ ពេលកម្ពុជាប៉ះ នឹងហុងកុងស្អែកនេះ (មានវីដេអូ)

គួររំឭកផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងបើកទ្វារពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញទទួល ស្វាគមន៍ការប្រកួតមិត្តភាពអន្តរជាតិ ចំនួន២ប្រកួត ក្នុងនោះជួបជាមួយក្រុមបាល់ទាត់ហុងកុង នៅថ្ងៃទី ០៦ ខែ តុលា និងជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិស្រីលង្កា នៅថ្ងៃទី ០៩ ខែ តុលា នេះ៕

ឃួន ឡាបូរ៉ាវី សុំចិត្តអ្នកគាំទ្រ ពេលកម្ពុជាប៉ះ នឹងហុងកុងស្អែកនេះ (មានវីដេអូ)

ប្រភព ៖ pmhotnews

  • ឃួន ឡាបូរ៉ាវី សុំចិត្តអ្នកគាំទ្រ ពេលកម្ពុជាប៉ះ នឹងហុងកុងស្អែកនេះ (មានវីដេអូ)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:កំសាន្ត
Tags: