ព្រែក​ត្នោត លក់​តែ​មាន់​ស្រែ​សុទ្ធ​ គោលដៅ​ទេសចរណ៍​ថ្មី​នៅ​ខេត្ត​កំពត

មាន​ទីតាំង​ភូមិសាស្រ្ត​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត មាន​ចម្ងាយ​ប្រហែល ៣០ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពត​តាម​ផ្លូវ​ជាតិ​លេខ ៣ រមណីយដ្ឋាន​ព្រែក​ត្នោត (អន្លង់ធំ) បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ថ្មី​សម្រាប់​ខេត្ត​កំពត។

 

 

សហគមន៍​ដែល​គ្រប់​គ្រង​តំបន់​កម្សាន្ត​ព្រែក​ត្នោត​ប្រាប់​ថា ភ្ញៀវ​ដែល​មក​កម្សាន្ត​នឹង​​រីករាយ​បរិយាកាស​ធម្មជាតិ ការកម្សាន្ត​ទឹក​​ធ្លាក់​​ដែល​ហូរ​ចាក់​ពី​​ភ្នំ​បូក​គោ​ ការ​គយគន់​ផ្កា​ព្រៃ ​ការ​ដើរ​ទស្សនា​សត្វ​អំពិលអំពែក ត្រី​ផ្សោត មើល​ថ្ងៃ​លិច​នៅ​ព្រៃ​កោងកាង ។

 

សម្រាប់​សេវាកម្ម​ហូប​ចុក​វិញ​ មាន​ការ​បម្រើ​អាហារ​លក្ខណៈ​​ស្រុក​​ស្រែ​ចម្ការ​​ ដូចជា​មាន់​​​ដែល​ជា​មាន់​ស្រែ​​សុទ្ធ​ដែល​សហគមន៍​​គ្រប់គ្រង ​ដើម្បី​លក់​បម្រើ​ជូន​ភ្ញៀវ​ដែល​មក​កម្សាន្ត៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា​