រឿង​រ៉ាវ​ប្លែកៗ ​របស់​មហាសេដ្ឋី​​ ពិភពលោក​ថ្មី ទើប​វ៉ា​ដាច់ Bill Gates

លោក Amancio Ortega ជនជាតិអេស្ប៉ាញ ជាមហាសេដ្ឋីមានទ្រព្យច្រើនជាងគេបំផុតនៅលើពិភពលោក បន្ទាប់ ពីទើបវ៉ាដាច់មហាសេដ្ឋីអាមេរិកចាស់វស្សា និងជាសប្បុរសជនមួយរូប លោក Bill Gates កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។

រឿង​រ៉ាវ​ប្លែកៗ ​របស់​មហាសេដ្ឋី​​ ពិភពលោក​ថ្មី ទើប​វ៉ា​ដាច់ Bill Gates

Bill Gates អាយុ៦០ឆ្នាំ ត្រូវគេស្គាល់ថាជាមហាសេដ្ឋីបានគ្រងតំណែងជាមនុស្សទ្រព្យ ច្រើនបំផុតលើផែនដីអស់ជាច្រើនឆ្នាំ គឺប្រមាណ ៧៨,៥ពាន់លានដុល្លារ ពេលនេះត្រូវអ្នកជំនួញអេស្ប៉ាញវ័យ ៨០ឆ្នាំផ្ដួលហើយជាមួយទ្រព្យសម្បត្តិ ៧៩,៥ពាន់លានដុល្លារ។ នេះបើតាមគេហទំព័រ Forbe។

ទោះជាយ៉ាងណា មហាសេដ្ឋីរបស់ស្ថាបនិកក្រុមហ៊ុនលក់សំលៀកបំពាក់ម៉ាក Zara នេះមិនសូវមានមនុស្សច្រើនឡើយស្គាល់គាត់ តើដោយសារមូលហេតុអ្វី? ខាងក្រោមនេះ ជារឿងរ៉ាវខ្លះៗ ដែលធ្វើឲ្យលោកមិនសូវល្បីឈ្មោះ ឬលេចមុខមាត់លើសារព័ត៌មានអន្តរជាតិ៖

-Ortega បានបង្កើតម៉ាកសំលៀកបំពាក់ Zara ជាមួយភរិយាដើមអ្នកស្រី Rosalia ឆ្នាំ ១៩៧៥។

រឿង​រ៉ាវ​ប្លែកៗ ​របស់​មហាសេដ្ឋី​​ ពិភពលោក​ថ្មី ទើប​វ៉ា​ដាច់ Bill Gates

-សព្វថ្ងៃក្រុមហ៊ុន Inditex SA របស់លោក បានកាន់កាប់ម៉ាកសំលៀកបំពាក់ Zara , Massimo Dutti និង Pull&Bear ដែលមានហាងលក់បន្តជាង ៦៦០០កន្លែង ជុំវិញពិភពលោក។

រឿង​រ៉ាវ​ប្លែកៗ ​របស់​មហាសេដ្ឋី​​ ពិភពលោក​ថ្មី ទើប​វ៉ា​ដាច់ Bill Gates

-ឆ្នាំ ២០០១៖ លោកបានរៀបការជាមួយភរិយាទីពីរអ្នកស្រី Flora ។

រឿង​រ៉ាវ​ប្លែកៗ ​របស់​មហាសេដ្ឋី​​ ពិភពលោក​ថ្មី ទើប​វ៉ា​ដាច់ Bill Gates

-ឆ្នាំ ២០១៣ ខែសីហា៖ភរិយាដើម និងជាសហស្ថាបនិក Zara ម្នាក់ អ្នកស្រី Rosalia Mera បានស្លាប់នៅអាយុ ៦៩ឆ្នាំ។ អ្នកស្រីជាស្រ្តីមានជាងគេបំផុតនៅអេស្ប៉ាញ។

-លោក និងភរិយាបច្ចុប្បន្នរស់នៅក្នុងផ្ទះល្វែងសាមញ្ញមួយនៅទីក្រុង La Coruna ប្រទេសអេស្ប៉ាញ ក្បែរកំពង់ផែសំខាន់មួយនៅមាត់មហាសមុទ្រអាត្លង់ទិច។

រឿង​រ៉ាវ​ប្លែកៗ ​របស់​មហាសេដ្ឋី​​ ពិភពលោក​ថ្មី ទើប​វ៉ា​ដាច់ Bill Gates

-លោកចូលចិត្តរស់នៅស្ងប់ស្ងាត់ មិនចង់ល្បីឈ្មោះ។ ក្នុងឆ្នាំ ២០១២ សារព័ត៌មាន Bloomberg រកឃើញថាគាត់ធ្លាប់ឲ្យអ្នកកាសែត ៣រូបប៉ុណ្ណោះបានសម្ភាសន៍។

-លោកស្លៀកពាក់សាមញ្ញបំផុត គឺអាវយឺតកបើកពណ៌ខៀវ ខោប្រផេះ។

រឿង​រ៉ាវ​ប្លែកៗ ​របស់​មហាសេដ្ឋី​​ ពិភពលោក​ថ្មី ទើប​វ៉ា​ដាច់ Bill Gates

-ផលិតផលដែលលោកប្រើ មិនមែនជាផលិតផលម៉ាក Zara របស់ខ្លួនឡើយ។

-លោកតែងតែទៅហាងកាហ្វេដដែលៗរៀងរាល់ថ្ងៃ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបុគ្គលិកនៅហាងបាយក្រុមហ៊ុន។

-ពេលទំនេរ លោកចូលចិត្តជិះខ្នងសេះនៅទីវាលរបស់ខ្លួនក្នុងទីក្រុង Galicia ប្រទេសអេស្ប៉ាញ។

-លោកបានទិញអគារខ្ពស់បំផុតនៅអេស្ប៉ាញឈ្មោះ Torre Picasso ក្នុងទីក្រុងម៉ាឌ្រីដកម្ពស់ ១៥៧ម៉ែត្រ តម្លៃ ៥៣៦លានដុល្លារ។

រឿង​រ៉ាវ​ប្លែកៗ ​របស់​មហាសេដ្ឋី​​ ពិភពលោក​ថ្មី ទើប​វ៉ា​ដាច់ Bill Gates

-លោកបានទិញសណ្ឋាគារប្រណិត The Epic Residences and Hotel នៅទីក្រុង Miami សហរដ្ឋអាមេរិក។

រឿង​រ៉ាវ​ប្លែកៗ ​របស់​មហាសេដ្ឋី​​ ពិភពលោក​ថ្មី ទើប​វ៉ា​ដាច់ Bill Gates

-លោកមានរថយន្តប្រណិតម៉ាក Audi A8 ដែលមានផាសុកភាព ជាជាងសម្រស់។

រឿង​រ៉ាវ​ប្លែកៗ ​របស់​មហាសេដ្ឋី​​ ពិភពលោក​ថ្មី ទើប​វ៉ា​ដាច់ Bill Gates

-លោកមានយន្តហោះឯកជនប្រណិត The Global Express BD-700 តម្លៃ ៤៥លានដុល្លារ។

រឿង​រ៉ាវ​ប្លែកៗ ​របស់​មហាសេដ្ឋី​​ ពិភពលោក​ថ្មី ទើប​វ៉ា​ដាច់ Bill Gates

-លោកមិនសូវមានធ្វើដំណើរកម្សាន្តទេ ព្រោះលោកស្រលាញ់ការងារច្រើនជាង៕

រឿង​រ៉ាវ​ប្លែកៗ ​របស់​មហាសេដ្ឋី​​ ពិភពលោក​ថ្មី ទើប​វ៉ា​ដាច់ Bill Gates

ប្រភព ៖ sabay

  • រឿង​រ៉ាវ​ប្លែកៗ ​របស់​មហាសេដ្ឋី​​ ពិភពលោក​ថ្មី ទើប​វ៉ា​ដាច់ Bill Gates已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ជីវិតនិងសង្គម
Tags: