ស្ទើរ​មិន​គួរ​ឲ្យ​​ជឿ មាន​​ចោរ​​ឆ្មា​ញី​​រោគ​ចិត្ត​លួច​​ឈុត​ក្នុង​របស់​បុរស​មក​​រក្សា​ទុក​

ឆ្មា​ញី​​មួយ​ក្បាល​ឈ្មោះ​ Brigit អាយុ​៦​ឆ្នាំ បាន​ក្លាយ​ជា​ចោរ​លួច​ចូល​ក្នុង​ផ្ទះ​​ដើម្បី​លួច​យក​ឈុត​ក្នុង​របស់​មនុស្ស​ប្រុស​មក​រក្សា​ទុក​នៅ​ក្នុង​ផ្ទះ​របស់​វា​​ ដែល​សកម្មភាព​នៃ​ការ​លួច​នេះ​មាន​រយៈពេល​២ ខែ​មក​ហើយ​។

ស្ទើរ​មិន​គួរ​ឲ្យ​​ជឿ មាន​​ចោរ​​ឆ្មា​ញី​​រោគ​ចិត្ត​លួច​​ឈុត​ក្នុង​របស់​បុរស​មក​​រក្សា​ទុក​

ម្ចាស់​របស់​សត្វ​ឆ្មា​នេះ​ នាង​ Sarah Nathan បាន​និយាយ​ថា​ ឆ្មា​របស់​នាង​បាន​ចាប់​ផ្ដើម​មាន​អាការៈ​ចម្លែក​ដោយ​វា​តែង​តែ​ដើរ​លួច​​ចូល​ក្នុង​ផ្ទះ​អ្នក​ដទៃ​ ហើយ​លួច​យក​ឈុត​ក្នុង​របស់​បុរស​ មក​រក្សា​ទុក​ពេញ​ក្នុង​ផ្ទះ​។ នាង​បាន​បញ្ជាក់​ថា​ ក្នុង​រយៈពេល​២​ខែ មក​នេះ ឆ្មា​របស់​នាង​បាន​លួច​យក​​ខោ​ក្នុង​ និង​ស្រោម​ជើង​របស់​បុរស​ជា​ច្រើន​។ ដូចនេះ​ហើយ​នាង​ត្រូវ​បិទ​ខិត្តប័ណ្ណ​ក្នុង​សហគមន៍​របស់​អ្នក​នាង​ ដើម្បី​សុំទោស​ចំពោះ​ទង្វើ​របស់​សត្វ​ឆ្មា​របស់​នាង​​ហើយ​ថា​ និង​ប្រគល់​ជូន​របស់​របរ​ដែល​​​ឆ្មា​របស់​នាង​បាន​លួច​យក​មក​។
នាង​Sarah Nathan បាន​រំលឹក​ផង​ដែរ​ថា​ កាលពី​នៅ​ផ្ទះ​មុន​ សត្វ​ឆ្មា​របស់​នាង​មួយ​ក្បាល​នេះ​ ក៏​ធ្លាប់​បាន​ដើរ​លួច​យក​​​របស់​អ្នក​ជិត​ខាង​មួយ​ចំនួន​ផង​ដែរ​ ដូច​ជា​ឈុត​ក្នុង​របស់​បុរស​ ឈុត​ក្នុង​របស់​ស្ត្រី​ និង​សំលៀក​បំពាក់​ផ្សេង​ទៀត​។ ប៉ុន្តែ​នៅ​លើក​នេះ​ ឆ្មា​របស់​នាង​លួច​យក​តែ​ឈុត​ក្នុង​របស់​បុរស​តែ​ប៉ុណ្ណោះ​ ហើយ​អ្វី​ដែល​ចម្លែក​នោះ​​ គឺ​មាន​តែ​​ប្រភេទ​ខោ​ក្នុង​​របស់​បុរស​​ដែល​វា​ចូលចិត្ត​​ប៉ុណ្ណោះ​ ដែល​វា​លួច​យក​មក​។​ ការណ៍​នេះ​ហាក់​បង្ហាញ​ថា​ ឆ្មា​របស់​នាង​មាន​បញ្ហា​រោគ​ចិត្ត​ដោយ​ចូលចិត្ត​​រក្សា​​ទុក​ឈុត​ក្នុង​របស់​មនុស្ស​ប្រុស​។

ប្រែ​សម្រួល​៖ Sophany
ប្រភព៖

  • ស្ទើរ​មិន​គួរ​ឲ្យ​​ជឿ មាន​​ចោរ​​ឆ្មា​ញី​​រោគ​ចិត្ត​លួច​​ឈុត​ក្នុង​របស់​បុរស​មក​​រក្សា​ទុក​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:បច្ចេកវិទ្យា
Tags: