Petr Cech បំបែក​កំណត់​ត្រា​ Clean Sheet នៅ​ Premier League បាន​ហើយ​

ក្រោយ​ពី​ជួយ​ឲ្យ​ Arsenal ឈ្នះ​ដោយ​លទ្ធផល​២​ទល់​នឹង​០​លើ​ក្លឹប​ Bournemouth អ្នក​ចាំ​ទី​របស់​ក្លឹប​ Arsenal កីឡាករ​  Petr Cech បាន​បំបែក​កំណត់​ជា​អ្នក​ចាំ​ទី​សង្គ្រោះ​បាល់​មិន​ឲ្យ​បាល់​ចូល​ទី​ច្រើន​ប្រកួត​ជាង​គេ​ ( clean sheet ) នៅ​ក្នុង​ក្រប​ខណ្ឌ​ Premier League ។

ដោយ​គិត​ទាំង​ការ​ប្រកួត​យប់​មិញ​នេះ​ Cech បាន​សម្រេច​ Clean Sheet ចំនួន​១៧០​ប្រកួត​ គឺ​លើស​កំណត់​ត្រា​ចាស់​របស់​អតីត​អ្នក​ចាំ​ទី​សញ្ជាតិ​អង់គ្លេស​កីឡាករ​ David Jame ដែល​សម្រេច​ Clean Sheet ចំនួន​១៦៩​ប្រកួត​ ។

យ៉ាង​ណា​ក្រោយ​ជ័យជំនះ​យប់​មិញ​ធ្វើ​ឲ្យ​ក្លឹប​ Arsenal ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​បណ្ដោះ​អាសន្ន​ដោយ​លើស​ក្រុម​ Leicester City តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ ។ ខណៈ​ Leicester City និង​ប្រកួត​ជាមួយ​ Man City នៅ​ថ្ងៃ​នេះ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Petr Cech បំបែក​កំណត់​ត្រា​ Clean Sheet នៅ​ Premier League បាន​ហើយ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/05  Category:ចំនេះដឹង
Tags: