ចាប់​ផ្តើម​យប់នេះ គឺ​បិទមហាវិថី​សហ​ព័​ន្ធរុស្ស៊ី​៩​​ម៉ោង​

រាជធានី​ភ្នំពេញ ​៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា ​នៅ​វេលា​យប់​ថ្ងៃ​ទី​០៥​ តុលា​ ​នេះ ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​​ដី​ហុយ ប្រសព្វ​រវាង​មហាវិថី​សហ​ព័​ន្ធ​រុ​ស្ស៊ី និង​វិ​ថី​ហាណូយ នឹង​ដំណើរការ​អ៊ុត​កៅស៊ូ​ផ្លូវ​អម​សងខាង​​ស្ពានអាកាសផ្សារដីហុយ​ ។

ប្រភពឱ្យដឹងថា ដំណើរការ​ការដ្ឋាន​អ៊ុត​កៅស៊ូ​នឹង​ចាប់​ផ្តើម​ពី​ម៉ោង០៩​យប់ ​ដល់​ម៉ោង០៥​​ព្រឹក​ថ្ងៃទី០៦ តុលា ដោយ​បិទផ្លូវ​​មួយ​ចំហៀង​ស្ពាន​ម្តង​ៗ និង​ដាក់​ឱ្យ​ចរាចរ​ទ្វេរ​ទិស​មួយចំហៀង​ផ្លូវ​មួយទៀត​ ។

អាស្រ័យ​ដូចបានជម្រាប សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ​។